CamNews

ព័ត៌មានអន្តរជាតិ 

៦ នាក់ស្លាប់ ក្រោយរថយន្តទេសចរណ៍ បោលចូលជ្រលងជ្រោះជ្រៅ នៅលើកោះទេសចរណ៍ ដ៏ល្បីមួយ

ព័ត៌មានអន្តរជាតិ ៖​ យ៉ាងហោចណាស់ ក្រុមមនុស្ស ៦ នាក់ បានស្លាប់បាត់បង់ជីវិត ​​ ខណៈ
៣ នាក់ផ្សេងទៀត ក៏កំពុងតែរស់ទាំងត្រដរខ្យល់ ក្រោយរថយន្តទេសចរណ៍ ដឹកអ្នកដំណើរ
ជនជាតិចិនមួយគ្រឿង បើកធ្លាក់ចូលជ្រលងជ្រោះជ្រៅ  នៅលើកោះទេសចរណ៍ដ៏ល្បីរបស់
ប្រទេសឥណ្ឌូនេស៊ី កោះបាលី នេះបើតាមការដកស្រង់សម្តីមន្រ្តីផ្លូវការ ថ្ងៃអង្គារនេះ។

អ្នកទេសចរជនជាតិចិន ៤ នាក់ បុរសជាអ្នកបើករថយន្តម្នាក់ ក៏ដូចជា មគ្គុទេសក៏ទេសចរ
ម្នាក់ ពួកគេទាំងអស់គ្នា បានស្លាប់បាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់លើកនេះខណៈពេល
ដែលរថយន្តរបស់ពួកគេ ព្យាយាមបើកឡើងទៅកំពូលច្រាំងថ្មចោទ គោលបំណងចង់ទៅ
ទស្សនាប្រាសាទហិណ្ឌូ ដែលមានទីតាំងនៅលើនោះ។

យ៉ាងណាមិញ  ប្រភពសារព័ត៌មានដដែលបន្ថែមថា  ករណីគ្រោះថ្នាក់មួយនេះ  បានកើត
ឡើងកាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍កន្លងទៅនេះ ពោលគឺគ្រោះថ្នាក់រថយន្តប៊ើសបោលចូល
ជ្រៅជ្រៅ ដែលជម្រៅដល់ទៅ ១៥ ម៉ែត្រ។  គួរបញ្ជាក់ផងដែរថា  រថយន្តទេសចរណ៍មួយ
គ្រឿងនេះ ដឹកអ្នកដំណើរ មានគ្នាដល់ទៅ ១៥ នាក់ ក្នុងនោះរួមមានទាំងអ្នកបើកបរ និង
មគ្គុទេសក៏ទេសចរម្នាក់ផ្សេងទៀតផងដែរ។

កោះបាលី គឺជាកោះទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសឥណ្ឌូនេស៊ី   ខណៈភ្ញៀវទេសចរ
លើពិភពលោក ក៏កំពុងតែចាប់អារម្មណ៍នូវគោលដៅទេសចរណ៍មួយនេះ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Bali Indonesia Tour Bus Crash