ព័ត៌មានអន្តរជាតិ ៖ ច្រើនជាង ១០០០ បំណែក នៃយន្តហោះ Airbus A350 XWB ត្រូវបានផលិតដោយ បច្ចេកវិទ្យាបោះពុម្ព 3D (3D printed) ជាមួយនឹងសម្ភារៈតែមួយគត់ ទើប តែពេលថ្មីៗនេះ មានប្រសិទ្ធ ភាពក្នុងការយកមកប្រើប្រាស់ ជាមួយនឹងបច្ចេកវិទ្យា ដ៏អស្ចារ្យមួយនេះ ។
សេចក្តីរាយការណ៍ បន្តអោយដឹងថា ប្រការនេះ គឺមានន័យថា យន្តហោះ ប្រភេទ Airbus A350 XWB មួយគ្រឿងនេះ គឺមានបណ្តាផ្នែក ផលិតដោយ បច្ចេកវិទ្យា បោះពុម្ព 3D (3D printed) ច្រើនជាងយន្ត ហោះណាណាទាំងអស់ ។ អ្នកជំនាញម្នាក់លើកឡើងអោយដឹងថា ៖ វាគឺជាការបោះជំហានដ៏មានសារ សំខាន់ជាទីបំផុត ពីព្រោះតែសម្ភារៈ ស្រាលប្រភេទថ្មី គួរតែត្រូវប្រើប្រាស់ និង ផលិត ឆ្លើយតបទៅនឹង ស្តង់ដាសុវត្ថិភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ ។ យោងតាមសេចក្តីថ្លែងការណ៍ ពីក្រុមហ៊ុន Stratasys
ជាក្រុមហ៊ុនដែលផលិតបំណែកយន្តហោះ ច្រើនជាង ១០០០ បំណែក ដោយ បច្ចេកវិទ្យាបោះពុម្ព 3D (3D printed) នោះ អោយដឹងថា ខ្លួនបានកាត់បន្ថយ ពេល វេលា សង្វាក់ ផលិតកម្ម និងថ្លៃដើម បាន មួយកម្រិត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី