CamNews

មិនគួរឲ្យជឿ 

ផ្អើលចុចចូលមើលវីដេអូ សើចពេញហ្វេសប៊ុក ប៉ូលីស តាមប្រមាញ់ កំពូលចោរ កំហូច​ ហេហេហេ

ស្ទើរតែមិនគួរអោយជឿ ៖ ជាការពិត កាលបើនិយាយ ពីបេក្ខភាពវីដេអូខាងក្រោមនេះ​វិញ ត្រូវបាន រកអោយឃើញថា ទទួលបានការចុចចូលទស្សនាច្រើនគួរសម នៅក្នុងប្រព័ន្ធអ៊ិនធើណេត ខណៈវា មានប្លែកទៅនឹងសព្វមួយដង ពោលគឺ ប៉ូលីសចិន ធ្លាប់តែឃើញ តាមចាប់ចោរយ៉ាងសកម្ម តែដឹង អីថា នៅក្នុងវីដេអូខាងក្រោមនេះវិញ គេបែរជាឃើញមាន ក្រុមមន្រ្តីប៉ូលីសចិន ជាច្រើននាក់បាននាំ គ្នា ប្រឹងចាប់មាន់ ដល់ទៅ ៣ ពាន់ក្បាល ក្រោយពីពួកវាទាំងអស់រួចចេញពីទ្រុង បន្ទាប់ពីរថយន្ត ដឹកមាន់ទាំងអស់នេះ ក្រឡាប់ ដោយសារតែជួបនឹងឧបទ្ទេវហេតុ ពេលចុះអ័ព្ទខ្លាំង នេះបើយោង តាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយ ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន បន្តអោយដឹងថា ករណីគ្រោះថ្នាក់ រថយន្តដឹកមាន់ ក្រឡាប់ ខាងលើនេះ​បានកើតឡើង នៅក្នុងខេត្ត Guizhou ប្រទេសចិន។ ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ដោយបានចុះបិទផ្លូវ និង តាមប្រមាញ់មកវិញ នូវសត្វមាន់ដែលបានរួចចេញពីទ្រុង ។

បើតាមរបាយការណ៍ មាន់ជាង ៩០០ ក្បាល ត្រូវបានចាប់ត្រលប់មកវិញ ខណៈរាប់ពាន់ក្បាលនៅ សេសសល់ផ្សេងទៀត ដែលគេចាប់ពុំបាននោះ ត្រូវគេបង្ខំចិត្ត អោយវារស់នៅតាមយថាកម្មទៅចុះ នៅឯកូនភ្នំតូចមួយ ដែលនៅជិតកន្លែងកើតហេតុ ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា បន្តិចទៅ ៖​

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Viral video Int news Unt news Chicken Hong Kong China Beijing Shanghai Mainland