CamNews

ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍រលំអាគារនៅប្រេស៊ីល កើនឡើងដល់១១នាក់

ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍រលំបាក់អាគារចំនួន៣នៅក្នុងរដ្ឋធានី Rio របស់ប្រទេស
ប្រេស៊ីលបានកើនឡើងដល់១១នាក់ បន្ទាប់ពីសាកសពត្រូវបានគេរកឃើញជាបន្តបន្ទាប់
នៅក្នុងកំទេចថ្ម។
ក្រុមអ្នកជួយសង្រ្គោះនិយាយថាសាកសពចំនួន៤ត្រូវបានរងឃើញនៅក្បែរជណ្តើរដែលនេះ
ប្រហែលជាពួកគេបានព្យាយាមរត់ចេញពីអាគារតែមិនមានពេលវេលាគ្រប់គ្រាន់។
គួរបញ្ជាក់ថាមនុស្ស១៥នាក់ទៀតនៅតែបន្តបាត់ខ្លួន បន្ទាប់ពីការជួយសង្រ្គោះឈានដល់ថ្ងៃ
ទី៣ដែលឪកាសនៃការស្វែងរកអ្នកដែលនៅរស់មានតិចតួចទៅៗ។ ក្នុងនោះផងដែរប្រតិបត្តិ
ការនៃការរុករកនឹងនៅបន្តរយះពេល ៤៨ម៉ោងទៀត។
នៅក្នុងរយះពេល២ថ្ងៃនេះក្រុមអ្នកជួយសង្រ្គោះបានធ្វើការសំអាចកំទេចថ្មបាន៨០ភាគរយ
នៃអាគារទាំងបីរ ដែលមានទំងន់ប្រមាណ ១៥តោន។ អាគារដែលនៅជុំវិញតំបន់អាគាររលំ
ត្រូវបានបិទ ហើយប្រពន្ធ័ហ្គាស និងអគ្គីសនីត្រូវបានបិទជាបណ្តោះអាសន្នដើម្បីការពារគ្រោះ
ថ្នាក់ផ្សេងៗ។
គួរបញ្ជាក់ថាការរលំនេះបានកើតឡើងនៅយប់ថ្ងៃពុធ ហើយមូលហេតុដែលបណ្តាលអោយ
មានការរលំនេះនៅមិនទាន់ដឹងនៅឡើយទេ៕

ដោយ វឌ្ឍនា
Xinhua

Tags: brazilbuildingcollaperio