CamNews

មិនគួរឲ្យជឿ 

"រំភើបពេក ដល់ថ្នាក់សម្រក់ទឹកភ្នែក" វីដេអូ ល្បីបំផុត ផ្អើលអស់ អោយមនុស្សចុច ចូលទស្សនា

ចម្លែកៗ ៖ វីដេអូខាងក្រោមនេះ  បានក្លាយជាបេក្ខភាពវីដេអូ ដែលមានការចុចចូលទស្សនា
និង ពេញនិយមជាខ្លាំងពីបណ្តាអ្នកលេងប្រព័ន្ធអ៊ិនធើណេត ពោលគឺ​ ក្នុងរយៈពេលត្រឹមតែ
៤ ថ្ងៃតែប៉ុណ្ណោះ បើចាប់គិតចាប់ពីថ្ងៃបង្ហោះ ថ្ងៃទី ២១ តុលា​ មកទល់នឹងវេលានេះ មានការ
ចុចចូលទស្សនាច្រើនដល់ទៅ ២ លានដងឯណោះ។

គួរបញ្ជាក់ផងដែរថា បេក្ខភាពវីដេអូមួយនេះ គឺនិយាយពីសកម្មភាព   នៃអំណរសាទររបស់
ឪពុករហូតដល់ថ្នាក់សម្រក់ទឹកភ្នែក នៅពេលដែលទទួលបានព័ត៌មានផ្ទាល់មាត់កូនប្រុស
ខ្លួនថាគេពិតជាប្រលងជាប់នូវមុខវិជ្ជាគណិតវិទ្យាហើយ នោះគឺ បាននិទ្ទេស C ។

ដោយមានការបញ្ជាក់បន្ថែមពីលើវីដេអូនេះ ក្មេងប្រុសរូបនេះ បានគូសបញ្ជាក់អោយដឹងថា
បើទោះជានិទ្ទេស C វាមិនមានជាកំរិតជាប់ពិន្ទុល្អលំដាប់កំពូល តែវាគឺជាកំរិតពិន្ទុមួយដ៏ល្អ
សម្រាប់ខ្ញុំបាទ ក៏ព្រោះថា តំរូវអោយមានការប្រកួតប្រជែងជាខ្លាំង  ស្របពេលដែលកាលពី
ឆ្នាំទៅ ខ្ញុំបាទបានទទួលនិទ្ទេស F ឯណោះ មូលហេតុនេះហើយ ដែលបានបណ្តាលអោយ
ប៉ារបស់ខ្ញុំ សម្រក់ទឹកភ្នែក ជាសារបញ្ជាក់អោយឃើញថា   គាត់ពិតជាមានការរំភើបចិត្តជា
ខ្លាំង។ ខាងក្រោមនេះ​    គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ថាតើ  វាទទួលបានការពេញនិយម
ដល់កំរិតណានោះ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- ដេកគុកបានសម្រេច ក្រោយស្រវឹងជោក ឈ្លោះជាមួយប្រពន្ធ រត់ទៅកាត់ដៃកូនប្រុស
- បះសក់ ក្រពើប្រវែងជាង ពីរម៉ែត្រ មានវត្តមានកណ្តាលក្រុង ផ្អើលអស់មនុស្សម្នា
- ខ្លោចចិត្ត ៖ ក្មេងស្រីតូច វ័យពីរឆ្នាំ​ បាញ់សម្លាប់ខ្លួនឯងដោយអចេតនា
- ដេកគុកបានសម្រេចដល់ទៅ ៣០ ឆ្នាំ ក្រោយលួចដុត លិង្គកូនប្រុសរបស់ខ្លួន
- ប្រទះឃើញសាកសព ពូជត្រីកម្រ មានឆ្អឹងវែងជាងគេបំផុត លើលោក

ប្រែសម្រួល ៖ កុសល
ប្រភព ៖ មេត្រូ


Tags: funny video prank video camnews video weekend youtube