CamNews

ព័ត៌មានអន្តរជាតិ 

ប្រទះសាកសព ពូជត្រីកម្រ មានឆ្អឹងវែងជាងគេបំផុត លើលោក

ស្ទើរតែមិនគួរអោយជឿ ៖   មិនដល់រយៈពេលបានមួយអាទិត្យស្រួលបួលផង ពូជត្រីដ៏កម្រ
Oarfish ត្រូវបានគេរកឃើញសាជាថ្មីម្តងទៀត នៅឯឆ្នេរសមុទ្រនាភាគខាងត្បូង រដ្ឋ Califor-
nia សហរដ្ឋអាមេរិក នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
បរទេស Yahoo ។

គួរបញ្ជាក់ផងដែរថា ករណីរកឃើញជាលើកទីពីរក្នុងសប្តាហ៍តែមួយនេះ ត្រូវបានរកឃើញ
កាលពីវេលារសៀល ថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅនេះ ។ លើសពីនេះប្រភពសារព័ត៌មាន
ដដែលបន្ថែមថា   ពូជត្រីកម្រ Oarfish  មានប្រវែងជិត ៥ ម៉ែត្រ  បានញ៉ាំងអោយមានភាព
ភ្ញាក់ផ្អើលដល់ក្រុមមនុស្សជិត ១០០ នាក់ ផ្អើលរត់នាំគ្នាមក​មើល។

ដោយឡែក ក្រោយពីទទួលបានទូរស័ព្ទប្តឹង នាយកដ្ឋាន Research Institute and the Nat-
ional Oceanic and Atmospheric Administration បានយកសាកសពត្រីដ៏កម្រមួយប្រភេទ
នេះ យកទៅរក្សាទុក ដើម្បីធ្វើការតឹកតាងក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ពីពូជត្រីមួយ
ប្រភេទនេះ។

ជាមួយនឹងវត្តមានត្រីដ៏កម្រ   ដែលចូលចិត្តរស់នៅក្នុងទឹកជ្រៅមួយនេះ បើតាមការអោយ
ដឹងពីវិទ្យាស្ថាន Catalina   Islan d Marine  Institute អះអាងអោយដឹងថា  ពូជត្រីមួយប្រ
ភេទនេះ អាចនឹងមានការវិវត្តន៍ដងខ្លួន មានប្រវែងដល់ទៅជាង១៥ម៉ែត្រ ខណៈដែលពូជ
ត្រីនេះ ត្រូវបានគេចាត់ចូលជាពូជត្រីមានឆ្អឹងវែងបំផុតលើលោក៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- ផ្អើលមើលវីដេអូ រកឃើញសាកសព ត្រីយក្ស oarfishជិត ៦ ម៉ែត្រ
- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ

- ស្រឡាញ់ និងរស់នៅជាមួយគ្នា ជិតដល់ថ្ងៃអវសាននៃជីវិត ទើបសម្រេច ចិត្តរៀបការ..
- រូបភាព រន្ធត់ ក្មេងប្រុសរួចផុតពីសេចក្តីស្លាប់ ក្រោយគ្រោះថ្នាក់ចរាចរណ៍ ដ៏សាហាវមួយ
- វីដេអូ គ្រោះថ្នាក់ធម្មជាតិរន្ធត់ហួស រន្ទះបាញ់ស្រស់ៗ នៅនឹងមុខ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Yahoo


Tags: sea creature Carlifornia Coast US USA United state