CamNews

មិនគួរឲ្យជឿ 

ស្រ្តីជាម្តាយចុង ចិត្តខ្មៅ ដេកគុកបានសម្រេចដល់ទៅ ៣០ ឆ្នាំ ក្រោយលួចដុត លិង្គកូនប្រុសរបស់ខ្លួន

ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានប្លែកបរទេស ដឹមីរ័រ កាលពីវេលាល្ងាចម្សិល
មិញនេះ បានចេញផ្សាយអត្ថបទមួយអោយដឹងថា ស្រ្តីជាម្តាយចុងចិត្តខ្មៅម្នាក់ ត្រូវបានផ្តន្ទា
ទោសអោយជាប់ពន្ធនាគារដល់ទៅ    ៣០ ឆ្នាំ  ក្រោយពីបានរកឃើញថាគាត់ពិតជាបានព្យា
យាមដុតលិង្គកូនប្រុសវ័យ ១៩ ឆ្នាំរបស់ខ្លួន ដោយដែកកេះ។

គួរបញ្ជាក់ផងដែរថា ស្រ្តីដែលជាម្តាយចុង និងជាជនជាប់ចោទរូបនេះ មានឈ្មោះថា Chris-
tine Gelineau ជាពលរដ្ឋរស់នៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក     ។  ដោយឡែក
កូនប្រុសវ័យ ១៩ ឆ្នាំដែលជាជនរងគ្រោះនោះ    បានគូសបញ្ជាក់អោយដឹងថា  ខ្លួនត្រូវបាន
ស្រ្តីជាម្តាយ  បង្ខិតបង្ខំ    អោយនិយាយលាក់បាំងពីការរំលោភបំពាន តាំងពីពេលកន្លងទៅ
តែដោយសារតែការអត់ទ្រាំមានព្រំដែនកំណត់  គេក៏បានលាតត្រដាងឡើងរាល់ការរំលោភ
បំពាន ក៏ដូចជា ការធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្ត  កាលពីពេលកន្លងទៅ  ដោយពណ៌នា
ប្រាប់ដល់អង្គសវនាការទាំងមូល នៅរដ្ឋ New Hampshire ។  ជាលទ្ធផល  ស្រ្តីជាម្តាយត្រូវ
ប្រឈមក្នុងការជាប់ពន្ធនាគារដល់ទៅ   ៣០ ឆ្នាំ     មុនពេលដែលទទួលសារភាពនូវទោស
កំហុសខាងលើ   បន្ទាប់ពីមានការបដិសេធ   ដោយនិយាយកុហកថា   ខ្លួនបានធ្វើបែបនេះ
(ដុតលឹង្គ) ក៏ព្រោះតែខ្លាចការគំរាមរបស់គេ ថានឹងអាចមករួមដំណេកជាមួយគាត់។

យ៉ាងណាមិញ  បើនិយាយពីជនរងគ្រោះ ដែលត្រូវជាកូនចុងវ័យ  ១៩ ឆ្នាំ មិនបានបញ្ជាក់
អត្តសញ្ញាណរូបនោះ របួសរបស់គេ មិនសភាពធ្ងន់គួរសម ខណៈពេលដែលមានការ
សម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- ប្រទះឃើញសាកសព ពូជត្រីកម្រ មានឆ្អឹងវែងជាងគេបំផុត លើលោក
- ផ្អើលមើលវីដេអូ រកឃើញសាកសព ត្រីយក្ស oarfishជិត ៦ ម៉ែត្រ
- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ

- ស្រឡាញ់ និងរស់នៅជាមួយគ្នា ជិតដល់ថ្ងៃអវសាននៃជីវិត ទើបសម្រេច ចិត្តរៀបការ..
- រូបភាព រន្ធត់ ក្មេងប្រុសរួចផុតពីសេចក្តីស្លាប់ ក្រោយគ្រោះថ្នាក់ចរាចរណ៍ ដ៏សាហាវមួយ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Jailed Mother Penis Massachusetts USA US United State