កាលពីម្សិលមិញ បេក្ខនារីចំនួន ១៦នាក់ ត្រូវបានគេជ្រើសរសើឱ្យជាប់ក្នុងតារាងកំពូលនៃ
ការប្រឡងបវរកញ្ញា Miss Asia 2012 និងបានថតរូបក្នុងឈុតប៊ីគីនី ដ៏ស្រស់ស្អាត។
នៅក្នុងពិធីថតរូបដោយស្លៀកពាក់ឈុតប៊ីគីនីនេះ បេក្ខនារីជាច្រើនបានអះអាងថា ខ្លួនមិន
មានការក្រែងរអែងនោះទេ ប្រសិនគណកម្មធិការ រៀបចំការប្រកួត តម្រូវឱ្យថតរូបអាក្រាត។
គួររំថា បន្ទាប់ពីត្រូវបានគេរិះគន់ថា Miss Asia 2012 នេះ មានភាពអវិជ្ជមានជាច្រើនទាក់ទឹន
នឹងរូបរាងរបស់បេក្ខនារី តំណាងគណកម្មធិការរៀបចំកម្មវិធី បានអះអាងថា គុណភាពនៃ
បេក្ខភាពចូលរួមការប្រឡង ជារៀងរាល់ឆ្នាំ គឺមានលក្ខណៈដូចគ្នា ហើយសង្ឃឹមថា ឆ្នាំនេះ
នឹងជាឆ្នាំដែល Miss Asia ទទួលបានជោគជ័យបំផុត។
ដោយ ៖ សីហា
ប្រភព ៖ k14