CamNews

សម្រស់ 

ប្រែ​ក្លាយ​សក់​ស្ដើង ទៅ​ជា​ក្រាស់ ក្នុង​រយៈ​ពេល ៥​នាទី

នៅពេល​មាន​ក្រាស់​មូល ស្ព្រៃ​បាញ់​សក់(volumizing hairspray) ម៉ាស៊ីន​ផ្លុំ​កំដៅ​សក់ និង​ដង្កៀប​ល្អិត​ដោត​សក់ អ្នកនឹង​ត្រូវការ​ពេល​ត្រឹមតែ ៥នាទី​ប៉ុណ្ណោះ ដើម្បី​ធ្វើឱ្យ​សក់​បាន​ក្រាស់​ជាង​មុន!

កម្រាស់​របស់​សក់ គឺជា​កត្តា​មួយ​ជះឥទ្ធិពល​ដល់​សម្រស់​ផ្នែក​ខាងលើ​នៃ​រាងកាយ​របស់​យើង​ហើយ​សក់​ស្ដើង មិនមាន​សភាព​ប៉ោង គឺ​មិន​ទទួលបាន​ចំណាប់អារម្មណ៍​ពី​អ្នក​ជុំវិញ។ ភាព​ស្ដើង​របស់​សក់ អាច​បណ្ដាលមកពី​រប​ប​អាហារ​បំប៉ន តំណពូជ ឬ​ឥទ្ធិពល​ពី​ខាងក្រៅ ប៉ុន្ដែ​សក់​ស្ដើង​ក៏​អាច​កែលំអ​បាន។ អាថ៌កំបាំង គឺ​ការជ្រើសរើស​ម៉ូដ​សក់​សមស្រប ឬ​ថែបំប៉ន​សក់​តាមបែប​ធ​ម្ម​ជាតិ។ ទ​ន្ទឺ​ម​នឹង​នេះ អ្នក​ក៏​អាច​ប្រែក្លាយ​សក់​ស្ដើង មកជា​ក្រាស់ ប្រកបដោយ​ភាពស្រស់ស្អាត​ជាង​មុន ដោយ​គ្រាន់តែ​ធ្វើតាម​ការណែនាំ​ខាងក្រោម។

មុនពេល​ចាប់​ផ្ដើមធ្វើ​សក់​ឱ្យ​ក្រាស់ ចូរ​កក់សក់ និង​ផ្លុំ​សក់​ឱ្យ​ស្ងួត ដោយ​ឱនក្បាល ច្បូតសក់​មក​ខាងមុខ ផ្លុំ​សក់​ពី​លើក​មកក្រោម ពីក្រោយ​មក​មុខ រហូតដល់​សក់​ស្ងួត​ទាំងស្រុង។
 
ជំហាន​ទីមួយ ៖ បន្ទាប់ពី​សក់​ស្ងួត ចូរ​បាញ់​ស្ព្រៃ​ដើម្បី​ធ្វើឱ្យ​គល់​សក់​ទាំងអស់​រឹង និង​ក្រាស់។ នារី​ដែលមាន​សក់​ស្ដើង គួរតែមាន​ស្ព្រៃ​បាញ់​សក់ រាងរាល់​ពេលធ្វើ​សក់។

ជំហាន​ទី​ពីរ ៖ ជ្រើសរើស​ក្រាស់​មូល​ឱ្យ​សមល្មម​នឹង​ប្រវែង​របស់​សក់។ សម្រាប់​សក់​ខ្លី ចូរ​ប្រើប្រាស់​ក្រាស់​តូច មូរ ពត់​សក់​ម្ដង​មួយដុំ។ ប្រសិន​សក់វែង គួរប្រើ​ក្រាស់​មូល​វែង ដើម្បី មូរ ពត់​សក់​ឱ្យ​រួញ​នៅ​ផ្នែក​ខាងចុង។

ចាប់ផ្ដើម​ជាមួយ​សក់​ផ្នែក​ខាងមុខ។ មូរ​សក់​ចូល​ក្រាស់​មូល ទាញ​សក់​ឱ្យ​តឹង រួច​ប្រើ​ម៉ាស៊ីន​ផ្លុំ​កំដៅ​ទៅលើ​សក់។ នៅពេល​ផ្លុំ​កំដៅ​សក់ ចូរ​អូស​ក្រាស់​ទៅតាម​ម៉ាស៊ីន​ផ្លុំ ដើម្បី​ចៀសវាង​បាត់​កំដៅ។

ជំហាន​ទី​បី ៖ មូរ​សក់​ដែល​បាន​ផ្លុំ​កំដៅ ជា​រាង​អក្សរ O ហើយ​កំណត់​ទីតាំង​របស់​វា បែរ​ទៅលើ​ដោយ​ប្រើ​ដង្កៀប​ដោត​សក់ ដើម្បី​បង្កើត​ទម្រង់។ ចូរ​បន្ដធ្វើ​ជំហាន​ទី​បី​នេះ រហូតដល់​អស់​សក់។

ជំហាន​ទី​បួន ៖ ចូរ​បាញ់​ស្ព្រៃ​ទៅលើ​សក់​ដែល​បានកំណត់​ទម្រង់ រួច​ផ្លុំ​សក់​ម្ដងទៀត ដើម្បីឱ្យ​ស្ងួត​ទឹក​ស្ព្រៃ និង​រក្សា​ទម្រង់​សក់។

ជំហាន​ទី​ប្រាំ ៖ ចូរ​ដោះ​ដង្កៀប​ដោត​សក់​ចេញ ដោយថ្នមៗ ដើម្បី​បង្អួត​ស្ទីល​សក់​ថ្មី​របស់​អ្នក។


ដើម្បី​ច្បាស់​ជាង​នេះ សូម​ទស្សនា​វិ​ដេ​អូ ខាងក្រោម ៖

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ម៉ូដ​សក់​ប្រណិត តម្លៃ ៥០០ លាន​ដុល្លារ របស់ Laurence Graff

ធ្វើយ៉ាងណា​ដើម្បី​ចៀសវាង សក់​ឆាប់​ស្កូវ ?

ម៉ូដសក់វែង របស់តារាស្រីកូរ៉េ ដ៏ពេញនិយម សំរាប់ស្រ្តីសម័យថ្មី

 


 
ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Youtube/K14



Tags: Hair Thicker beauty