ចំពោះលោកអ្នកដែលចង់សំរកទំងន់ ប៉ុន្តែមិនមានពេលវេលាគ្រប់គ្រាន់សំរាប់ធ្វើលំហាត់
ប្រាណ យើងខ្ញុំសូមធ្វើការណែនាំនូវវិធីងាយៗមួយចំនួនជូនលោកអ្នកដូចខាងក្រោមនេះ៖
១.សើចមួយទំហឹង៖
ដើម្បីស្វែងរកអោយឃើញពីទំនាក់ទំនងរវាងការសើចនិងទំងន់ សាស្ត្រាចារ្យជំនាញពីររូប
មកពីសាកលវិទ្យាល័យ California សហរដ្ឋអាមេរិក បានធ្វើការពិសោធលើអ្នកទស្សនានូវ
Clip វីដេអូបែបកំប្លែង។ តាមរយៈការធ្វើពិសោធន៍ពួកគាត់បានរកឃើញថាការសើចនោះ
បានធ្វើអោយមានការប្រែប្រួលកំរិតនៃអរម៉ូនជីវ្ហាវិញ្ញាណ ដែលអាចជួយអោយបណ្តា
មនុស្សទាំងនោះអាចគ្រប់គ្រងនូវចំណង់ទទួលទានអាហារខុសពេលបានយ៉ាងមានប្រសិទ្ធិ
ភាពបំផុត។
ដោយឡែកការស្រាវជា្រវថ្មីមួយទៀតរបស់អ្នកជំនាញមកពីសាកលវិទ្យាល័យ Vanderbit
នៅឯ Nashville, Tennessy ប្រទេសអាមេរិក បានអោយដឹងដែរថាការសើចក្នុងរយៈពេល
១៥នាទីក្នុងមួយថ្ងៃគឺអាចដុតបំផ្លាញជាតិខ្លាញ់នៅក្នុងសារពាង្គកាយយើងបាន ២,២គីឡួ
ក្រាមក្នុងមួយឆ្នាំផងដែរ។
២.ការដុតបំផ្លាញបរិមាណខ្លាញ់នៅក្នុងសារពាង្គកាយដោយគ្រឿងបរិភោគ
តែបៃតង៖
នៅខណៈពេលដែលមានភេសជ្ជៈមួយចំនួនធ្វើអោយលោកអ្នកឡើងទំងន់ ប៉ុន្តែក្នុងនោះក៏
មានប្រភេទខ្លះអាចជួយដុតបំផ្លាញនូវបរិមាណខ្លាញ់ដែលលើសនៅក្នុងសារពាង្គកាយរបស់
យើងបានផងដែរ។ ការពិសារទឹកតែមួយពែង ជាពិសេសគឺ តែក្តៅនៅបន្ទាប់ពីទទួលទាន
អាហាររួចនឹងជួយអោយលោកអ្នកអាចដុតបំផ្លាញនូវបរិមាណខ្លាញ់ដែលលើសនៅក្នុងសារ
ពាង្គកាយបានយ៉ាងមានប្រសិទ្ធិភាពបំផុត។
ពិសារទឹកចម្រោះ រឺទឹកស្អាត
ការពិសារទឹកដែលចម្រោះស្អាតរឺទឹកដែលមានអនាម័យល្អក៏ជួយអោយយើងអាចដុតបំផ្លាញ
នូវសារធាតុកាឡូរីក្នុងសារពាង្គកាយនៅក្នុងពេលយើងធ្វើចលនាផងដែរ។ អ្នកជំនាញស្រាវ
ជ្រាវជាតិអាមេរិកម្នាក់បានអោយដឹងថា អ្នកដែលតែងតែពិសារទឹកជាអចិន្ត្រិយ៍ ២កែវក្នុងមួយ
ថ្ងៃគឺអាចកាត់បន្ថយជាតិខ្លាញ់បាន ២,៣គីឡូក្រាមក្នុងមួយឆ្នាំ។ ដូច្នេះមានន័យថាចំពោះអ្នក
ដែលកំពុងតែចង់សំរកទំងន់ក្នុងពេលសម័យបច្ចុប្បន្ននេះគឺត្រូវពិសារទឹកក្នុងមួយថ្ងៃអោយបាន
រហូតដល់ ៨កែវ។
ការពិសារទឹកនេះទៀតសោតក៏ត្រូវបានអ្នកជំនាញធ្វើការបញ្ជាក់ផងដែរថា ការពិសារទឹក
ត្រជាក់គឺទទួលបានផលប្រសើរជាងការពិសារទឹកក្តៅ ហើយចំពោះមូលហេតុត្រូវបានលើក
ឡើងថាដោយសារពេលពិសារទឹកត្រជាក់ចូលទៅក្នុងពោះ ពេលនោះសារពាង្គកាយត្រូវការ
បញ្ចេញប្រតិកម្មធ្វើអោយទឹកនោះក្តៅ ហេតុដូច្នេះហើយការដុតបំផ្លាញនូវបរិមាណកាឡូរី
ក៏កាន់តែមានភាពសកម្មឡើងនិងអាចដុតបំផ្លាញបានច្រើនជាងផងដែរ។ តាមការធ្វើស្ថិតិ
យើងពិសារទឹកត្រជាក់អស់មួយកែវពេលនោះយើងអាចដុតបំផ្លាញបាន ៦៤កាឡូរីឯណោះ។
ដូច្នេះដើម្បីអោយទទួលលទ្ធផលល្អលោកអ្នកគួរតែពិសារទឹកត្រជាក់នៅចន្លោះពេលទទួល
ទានអាហាររឺមុនពេលទទួលទានទើបជាការប្រសើរ។
ស្ករកៅស៊ូដែលមិនមានជាតិស្ករ៖
តាមរយៈការស្រាវជា្រវមួយរបស់អ្នកជំនាញនៃសាកលវិទ្យាល័យ Rhodes Islands ប្រទេស
អាមេរិក អោយដឹងថាការទំពារស្ករកៅស៊ូនៅមុនពេលទទួលទានអាហារថ្ងៃត្រង់គឺអាចធ្វើ
អោយយើងទទួលទានអាហារបានតិច ដែលមានន័យថាកាត់បន្ថយបាននូវបរិមាណការូឡី
បានរហូតដល់ចំនួន ៦៧កាឡូរីឯណោះ បើធៀបជាមួយអ្នកដែលមិនទំពារស្ករកៅស៊ូនៅមុន
ពេលទទួលទាននោះ។ ក្នុងនោះដែរសកម្មភាពទំពារស្ករកៅស៊ូនេះក៏អាចជួយបង្កើនការ
រំលាយថាមពលបាន ៥% នៃថាមពលដែលរាងកាយយើងបានស្រូបចូលទៀតផង។
[h=3]៣. ងូតទឹកក្តៅ៖[/h]
ការត្រាំខ្លួនក្នុងអាងដែលមានទឹកក្តៅឧណ្ហៗរយៈពេល ១០នាទីដែលមានលាយជាមួយប្រេង
លាបខ្លួនបន្តិចក្នុងទឹកនោះ រឺការងូតទឹកក្តៅឧណ្ហៗដោយប្រើផ្កាឈូកបាញ់ស្រោចលើរាង
កាយរបស់យើង នឹងជួយកាត់បន្ថយបាននូវជាតិខ្លាញ់ដែលលើសនៅក្នុងសារពាង្គកាយរបស់
យើងបានយ៉ាងច្រើនផងដែរ។ ការងូតទឹកក្តៅគឺអាចជួយសំរួលអោយចរន្តឈាមរបស់យើង
ដើរស្រួល សំរួលដល់ប្រព័ន្ធដង្ហើមរបស់យើងអោយកាន់តែប្រសើរ ជួយធ្វើអោយទន់ស្រទាប់
ខ្លាញ់នៅក្រោមស្បែករបស់យើង។
លទ្ធផលនៃការសម្រកទំងន់កាន់តែទទួលបានផលល្អ នៅពេលដែលយើងងូតទឹកក្តៅឧណ្ហៗ
បូករួមនឹងការម៉ាស្សាបន្ថែមនោះ។ ត្រាំក្នុងទឹកដែលមានសីតុណ្ហភាពពី ៣៨ ដល់ ៤២ អង្សា
សេក្នុងរយៈពេល ១០នាទី រួចយកដៃរឺប្រើប្រាស់ឧបករណ៍ម៉ាស្សាដើម្បីម៉ាស្សាត្រង់កន្លែង
ដែលមានខ្លាញ់ច្រើននៅលើសារពាង្គកាយដូចជា ពោះ កំប៉េះគូថ រឺភ្លៅជាដើម...។
[h=3]៤.ធ្វើការងារផ្ទះ[/h]
ការធ្វើការងារនៅផ្ទះក៏បានចូលរួមចំណែកក្នុងការជួយអោយលោកអ្នកអាចសម្រកទំងន់បាន
យ៉ាងមានប្រសិទ្ធិភាពផងដែរ។ ព្រោះវាហាក់ដូចជាយើងកំពុងតែហាត់ប្រាណយ៉ាងដូច្នោះ។
១៥ នាទីធ្វើសួន ជួយអោយយើងអាចរំលាយបាន ៧៤កាឡូរី។ ធ្វើសួនជាប្រចាំក្នុងកំឡុង
ពេលមួយខែនោះនឹងជួយរំលាយបានពី ១៧.០០០ ទៅ ១៨.០០០ កាឡូរី (ប្រហែលពី ៤,៥
ទៅ ៥គីឡួក្រាម) ។
ជូតទ្វារ ក្នុងរយៈពេលមួយម៉ោងគឺអាចជួយរំលាយបានចំនួន ៣៥០ កាឡូរី។ និងជាមធ្យមក្នុង
មួយខែអាចរំលាយបានពី ១០.០០០ ទៅ ១២.០០០ កាឡូរី គឺប្រហែល ៣ ទៅ ៣,៥គីឡូក្រាម
ទៀតផង។
ជូតសំអាតគេហដ្ឋាន(គេហដ្ឋាន ១០០ម៉ែត្រការ៉េ កំពស់ ៣ ជាន់) ៖
ជូតសំអាតគេហដ្ឋាន៖ ២០០កាឡូរី/មួយម៉ោង,បោសសំអាតគេហដ្ឋាន៖ ២៥០ កាឡូរី/ម៉ោង
និងធ្វើជាប្រចាំក្នុងកំឡុងមួយខែនឹងជួយរំលាយបានពី ១០.០០០ ទៅ ១២.០០០ កាឡូរីដែល
ប្រហែលពី ២,៥ ទៅ ៣,៥គីឡូក្រាមក្នុងមួយខែ។
អ៊ុតសំលៀកបំពាក់៖ ១២៥ កាឡូរី,លាងចានឆ្នាំង ១៣៦ កាឡូរី ,រៀបចំផ្កាតាំង ១១៤កាឡូរី
ជូតសំអាតបង្អួច ៤០០កាឡូរី...។
ទៅផ្សារទិញអីវ៉ាន់, ចូលចង្រ្កានធ្វើម្ហូប៖ ១៥០កាឡូរី/ម៉ោង មួយខែអាចសម្រកបានពី
២,៥ ទៅ ៣គីឡូក្រាម ។
បោកគក់សំលៀកបំពាក់ដោយដៃ៖( ១ថ្ងៃ/ម្តងសំរាប់គ្រួសារមានសមាជិក ៤នាក់) អាច
រំលាយបាន ១៥០កាឡូរី ហើយក្នុងរយៈពេលមួយខែអាចសំរកទំងន់បានបានពី ១,២ ទៅ
១,៥គីឡូក្រាម។
[h=3]៥.ការថើប និងរួមភេទ៖[/h]
ប្រហែលជាលោកអ្នកមិនជឿនោះទេ ប៉ុន្តែការពិតជាមួយការថើបមួយដែលប្រកបដោយក្តី
ស្រលាញ់ដ៏ជ្រាលជ្រៅនិងមនោសញ្ចេតនាគឺអាចជួយរំលាយបានរហូតដល់ ៦,៤កាឡូរីឯ
ណោះ។ រីឯការរួមភេទវិញជួយអោយយើងអាចរំលាយបានពី ១៥០ទៅ ២៥០កាឡូរី និង
ពេលខ្លះគឺអាចដល់ ៣៥០ កាឡូរីទៀតផងគឺអាស្រ័យទៅតាមសកម្មភាពនិងតិចនិចរបស់អ្នក
ទាំងពីរផងដែរ។ បើតាមអ្នកជំនាញអោយដឹងថាដើម្បីអាចសម្រកទំងន់បានឆាប់រហ័សលោក
អ្នកគួរតែចំណាយពេលអោយបានយ៉ាងតិច ១០នាទីក្នុងមួយថ្ងៃសំរាប់ការអោបថើបដើម្បីដុត
រំលាយជាតិខ្លាញ់លើសដែលមានក្នុងសារពាង្គកាយរបស់យើង៕
ប្រភព៖ Skmn
ដោយ៖ រដ្ឋា