គ្រាន់តែផ្លាស់ប្ដូរព័ណ៌រង្វង់ភ្នែក បបូរមាត់ ឬម៉ូដសក់ អ្នកនឹងមានសម្រស់ប្លែកពីថ្ងៃធម្មតា
ដែលអាចធ្វើអោយមនុស្សនៅជុំវិញមានការចាប់អារម្មណ៍។
ព័ណ៌ស៊ីជំពូក្រាស រួមផ្សំជាមួយព័ណ៌ស្លាទុំសម្រាប់ត្របកភ្នែកខាងលើ ព្រមទាំងម៉ូដសក់
បែបរលកទឹកផងនោះ អ្នកទាំងឡាយប្រាកដជាត្រូវគយគន់អ្នកមិនដាក់ភ្នែកមិនខាន។
ជាមួយសក់បួងទៅលើ សក់ខាងមុខវែកមកស្ដាំ បង្កើតស្នាមប៉ោងដោយជែល និងប្ដូរព័ណ៌
បបូរមាត់ទៅព័ណ៌ស៊ីជំពូស្ដើង ពិតជាសម្រស់ដ៏ទាក់ទាញ។
អ្នកនឹងក្លាយជាអភិជន នៅពេលត្របកភ្នែកត្រូវបានលាបព័ណ៌ស្រាលៗ ស្រដៀងព័ណ៌
ស្បែក និងបបូរមាត់ព័ណ៌ស៊ីជំពូស្ដើង។ ការផ្លាស់ប្ដូរម៉ូដែលសក់បែបទម្លាក់ត្រង់ និងដាក់
មកខាងមុខក៏អាចជួយអោយអ្នកលេចធ្លោជាងគេផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ bs