សារព័ត៌មាន AP បានចេញផ្សាយថា គ្រោះថ្នាក់រថយន្ដបុកបន្ដគ្នាមួយបានកើតឡើងនៅលើ
ផ្លូវហាយវ៉េ I-75 ដែលមានសន្សើមក្រាស កាលពីទាបភ្លឺថ្ងៃទី ២៩ មករា នៅ Florida អាមេរិក
បានបណ្ដាលអោយមនុស្សស្លាប់យ៉ាងតិច ១០នាក់។
គ្រោះថា្នក់រថយន្ដបុកគ្នាច្រើនគ្រឿងនៅ Florida
ក្រុមនគរបាលបានអោយដឹងថា ការជួយសង្គ្រោះជួបការលំបាក ដោយសារតែសន្សើមក្រាស
ពេក ពួកគេមិនអាចមើលបានឆ្ងាយ។
នៅលើផ្លូវដែលមានប្រវែងជិត ១,៦គម ក្រុមអ្នកជួយសង្គ្រោះបានត្រឹមតែឮសម្លេងស្រែករបស់
ជនរងគ្រោះដែលកំពុងស្ថិតនៅក្រោមគំនរបាក់បែករបស់រថយន្ដធំ តូច និងរថយន្ដសណ្ដោង
រាប់សិបគ្រឿង ក្នុងនោះមានរថយន្ដមួយចំនួនត្រូវឆេះ។
Steven R.Camps ជាសាក្សីម្នាក់បានប្រាប់ថា ៖ "អ្នកអាចឮសម្លេងរថយន្ដបុកបន្ដគ្នា ហើយ
អ្នករាល់គ្នាស្រែកយំ។ ពិតជាអាក្រក់ណាស់ ប្រការនេះហាក់ដូចជាថ្ងៃបញ្ចប់នៃផែនដី"។
នៅក្នុងគ្រោះថ្នាក់ដ៏អាក្រក់នេះ បានបណ្ដាលអោយមនុស្សយ៉ាងតិច ១៨នាក់ត្រូវរងរបួស និង
ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ រីឯរថយន្ដមួយចំនួនក៏បានឆេះខ្ទេច៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ AP