CamNews

សុខភាព 

ជំងឺ​ Ebola ធ្វើឲមានការភ័យខ្លាចដល់ទ្វីបអឺរ៉ុប និងអាសុី

ជំងឺ​ Ebola នៅទ្វីបអាហ្រ្វិចខាងលិច ឈានដល់ដំណាក់កាល​មិនអាចគ្រប់គ្រងបាន អាចរីករាលដាល ដល់ទ្វីបដ៏ទៃទៀតដូចជាទ្វីបអឺរ៉ុប និងអាសុីុំ។

ក្រុមវេជ្ជបណ្ឌិតនៃអង្គការសុខភាពពិភពលោក បាននិយាយថាជំងឺនេះ បានរាលដាល ដល់ប្រទេស ហ្គីណេ លីបេរីយ៉ា និងសីុរ៉ាលីអន។ យោងតាមអង្គការសុខភាពពិភពលោក​ (WHO) ចាប់តាំងពីខែមីនា ជំងឺ​ Ebola មាន​១២០១ ករណី និងមានចំនួនអ្នកស្លាប់ រហូតដល់៦៧២នាក់ ក្នុងប្រទេសហ្គីណេ លីបេរីយ៉ា និងសីុរ៉ាលីអន។ សហភាពអឺុរ៉ុបត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយព្យាបាលជនរងគ្រោះ ដោយសារ ជំងឺនេះដែលមាននៅក្នងសមាជិករដ្ឋទាំង ២៨របស់ខ្លួន ។

លោក Kristalina Georgieva ទេសាភិបាលជំនួយមនុស្សជាតិនៃសហភាពអឺុរ៉ុប បាននិយាយថា កំរិត នៃការឆ្លងជំងឺនេះនៅលើដី ពិតជាធ្វើឲមានការព្រួយបារម្ភយ៉ាងខ្លាំង ដូច្នេះយើងចាំបាច់ត្រូវចាត់ វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឲមានការបាត់បង់ អាយុជីវិតមនុស្សបន្ថែមទៀត។

រោគសញ្ញានៃជំងឺនេះមានដូចជា គ្រុនក្តៅ ឈឺសាច់ដុំ រាគ ក្អួតចង្អោរ ហើយក្នុង ករណីខ្លះអាចចេញឈាមមិនឈប់។
 


ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ channelnewsasia 

 


Tags: health ebola