CamNews

យល់ដឹង 

អាហារ និងមនុស្សមានប្រតិកម្មដូចគ្នា

អាហារគឺជារបស់សម្រាប់ទទួលទាន ដែលទាក់ទងទៅនឹងការរស់នៅរបស់មនុស្សប្រចាំថ្ងៃ
របស់មនុស្សទូទៅ វាអាចធ្វើអោយយើងសប្បាយចិត្តនៅពេលយើងយកចិត្តទុកដាក់ចំពោះ
វា ប៉ុន្ដែវាក៏អាចធ្វើអោយយើងពិបាកចិត្តផងដែរ ប្រសិនមិនរវល់ជាមួយវា។

ការណែនាំស្ដីអំពីអាហារ និងការរស់នៅប្រចាំថ្ងៃដូចខាងក្រោមនឹងជួយអោយមេគ្រួសារ
បំពេញភារកិច្ចមួយផ្នែករបស់ខ្លួនប្រកប់ដោយជោគជ័យ។



បន្លែ ផ្លែឈើ
ផ្លែស្រ្ដូបូរី ផ្លែប៉ោម ចេក ប៉េងប៉ោះ ការ៉ុត ទំពាំងបាយជូ និងម្ទេសផ្លោកជាដើម គឺតែងតែត្រូវ
បានគេអោយតម្លៃថាជាអាហារប្រកប់ដោយភាព "sexy" ដោយសាររសជាតិ និងព័ណ៌សម្បុរ
បែបធម្មជាតិរបស់វា។

នៅក្នុងថ្ងៃចុងសប្ដាហ៍ អ្នកគួរតែនាំគ្នាទៅកាន់ចំការផ្ទាល់ ដើម្បីទិញបន្លែ និងផ្លែឈើដែល
បានរៀបរាប់ដូចខាងលើ ការទៅទិញដល់កន្លែងបែបនេះក៏ជាការដើរកំសាន្ដមួយ ជួយអោយ
អ្នកទាំងពីរមានឱកាសស្ថិតនៅជាមួយធម្មជាតិ ហើយប្រការនេះក៏ជួយអោយអ្នកបង្កើតបាន
អនុស្សាវរីយ៍ដ៏ល្អថែមមួយទៀតជាមួយនឹងស្វាមី។

អាហារបង្កផលវិបាក

ប្រសិនអ្នកមានគម្រោងនឹងចំអិនអាហារមួយពេលអោយស្វាមីរបស់អ្នកភ្ញាក់ផ្អើល អ្នកគួរតែ
ស្វែងយល់អោយបានច្បាស់ទៅលើអាហារដែលអាចនាំអោយមានផលវិបាកដល់សុខភាព។

អាហារមួយចំនួនមិនត្រឹមតែបង្កអោយមានផលវិបាកតាមរយៈផ្លូវអាហារនោះទេ តែវាក៏អាច
បង្កអោយមានកន្ទួល និងរមាស់ផងដែរ ប្រសិនធ្វើអោយវាប៉ះទៅនឹងស្បែក។ ដូច្នេះ អ្នកត្រូវ
តែមានការប្រុងប្រយ័ត្ន នៅពេលមានបំណងធ្វើអាហារញ៉ាំដោយខ្លួនឯង ឬសម្រាប់ស្វាមី តាម
បែបជប៉ុននោះ។

ស្រូបរសជាតិរបស់អាហារ


ចូរស្រូបយកក្លិន រសដ៏ឈ្ងុយឆ្ងាញ់របស់អាហារដែលកំពុងនៅក្ដៅៗ រួចធ្វើការវិភាគទៅលើ
អាហារតាមរយៈក្លិន និងរសជាតិរបស់វា ដើម្បីស្វែងរកគ្រឿងផ្សំនិមួយៗនៅក្នុងអហារនោះ
ប្រការនេះនឹងធ្វើអោយអណ្ដាតរបស់អ្នកកាន់តែប្រសើរឡើង។ យកអាហារមួយដុំតូច ដាក់
ចូល និងរក្សាវានៅក្នុងមាត់ ប្រើអណ្ដាតធ្វើចលនាមួយជុំ រួចចាំស្ដាប់សម្លេងបញ្ចេញពីបំពង់
ក។ បែបនេះ វានឹងនាំអោយយើងមានអារម្មណ៍ថាអស្ចារ្យ។

លោក Tiberio Simone មេចុងភៅជនជាតិអ៊ីតាលី ដែលធ្លាប់ទទួលបានពាន់រង្វាន់មួយដែល
មានឈ្មោះថា James Beard Award និងជាម្ចាស់សៅភៅ La Figa: Visions of Food and Form
បាននិយាយនៅក្នុងសៀភៅរបស់គាត់ថា ៖ "អាហារ និងការប៉ះរាងកាយគឺជារសជាតិមូល
ដ្ឋាននៃជីវិត។ ប្រសិនត្រូវបានប្រើប្រាស់អោយបានត្រឹមត្រូវ វាមិនត្រឹមតែនាំមកនូវអារម្មណ៍
ស្រស់ថ្លានោះទេ តែវានឹងជួយបង្កើនទំនាក់ទំនងរវាងមនុស្សទាំងពីរអោយបានល្អផងដែរ។

ផ្លែ peach គឺជាឧទាហរណ៍សម្រាប់ប្រការខាងលើ


ចូរគយគន់ទៅលើសម្រស់នៃរូបរាង និងព័ណ៌របស់ផ្លែនេះ។ ក្រោយមកសង្កត់ធ្ងន់ទៅលើផ្លែ
នេះដើម្បីអោយដឹងពីភាពរឹង ភាពរលោងនៃស្រទាប់រោមខ្ចីនៅលើសម្បករបស់វា។ អារម្មណ៍
ដែលអ្នកទទួលបាននោះគឺ វាហាក់ដូចជាអ្នកកំពុងស្ទាបអង្អែលស្បែករបស់អ្នកណាម្នាក់។

ដូចទៅនឹងរាងកាយរបស់មនុស្សយើងដែរ ប្រភេទបន្លែ ផ្លែឈើនិមួយៗ តែងមានរូបរាងដោយ
ឡែក ហើយនោះគឺជាសម្រស់របស់វា។ រីឯសជាតិរបស់ផ្លែឈើ និងបន្លែ ក៏ធ្វើអោយយើង​មាន
អារម្មណ៍ស្រស់ស្រាយ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ TCLD

Tags: healthfood