ប្រសិនបើអ្នកចង់ អនុវត្តតាមទម្លាប់ទទួលទានចំណីអាហារមួយ ដើម្បីសម្រកជាតិខ្លាញ់ក្នុងខ្លួនរបស់អ្នកនោះ វាជារឿងចាំបាច់ ក្នុងការយកចិត្ដទុកដាក់ ចំណាយពេលបន្ថែមដើម្បីកត់ត្រាទុកនូវប្រភេទចំណីអាហារ ចូលទៅក្នុងបញ្ជីមុនពេលទៅទិញម្ហូបនៅផ្សារ។ សម្រាប់គោលបំណងនេះ អ្នកនឹងត្រូវលះបង់ចោល ឈប់ទទួលទានប្រភេទចំណីអាហារ ដែលមានប្រយោជន៍តិចតួចដល់សុខភាព និងប្រភេទអាហារ ដែលសម្បូរកាល់ឡូរី។
ប្រភេទអាហារ ដែលអ្នកជំនាញតែងណែនាំឱ្យទទួលទានដើម្បីសម្រកទម្ងន់រួមមានដូចជា៖
ü ផ្លែឈើ បន្លែ និងបន្លែបៃតង
ü ត្រី សាច់សត្វ និងស៊ុត
ü គ្រាប់ផ្លែឈើ និងសណ្ដែក
ü ផលិតផលធ្វើពីទឹកដោះ
ផ្លែឈើ និងបន្លែ បូករួមទាំងគ្រាប់ផ្លែឈើ និងសណ្ដែក នឹងផ្ដល់ឱ្យរាងកាយនូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជា វីតាមីន សារធាតុរ៉ែ និងសារធាតុបង្កើនថាមពលរាងកាយដទៃទៀត។
ម្យ៉ាងទៀត ការទទួលទាន ប្រភេទអាហារធ្វើពីទឹកដោះ និងសាច់សត្វ ក៏ត្រូវបានណែនាំដោយអ្នកជំនាញផ្នែកចំណីអាហារដែរ ប៉ុន្ដែសូមព្យាយាមជ្រើសរើសបរិភោគនូវជម្រើសអាហារណា ដែលផ្ទុកជាតិខ្លាញ់តិច។
ដូច្នេះ ជម្រើសដ៏ត្រឹមត្រូវ គឺផលិតផលដូចជា សាច់មាន់ ត្រីសាល់ម៉ុន សាច់មាន់បារាំង សាច់គោខ្ចី ឬប្រភេទត្រីសមុទ្រម្យ៉ាងឈ្មោះម័ររុយ(Cod)។ ម្យ៉ាងទៀត សូមទិញតែផលិតទឹកដោះណា ដែលផ្ទុកជាតិខ្លាញ់ទាបដូចជា ទឹកដោះគោស្គីមមីលក៍(Skimmed Milk) ជាដើម ៕
ប្រែសម្រួល ៖ សារ៉ាត