CamNews

ដំណើរទស្សនកិច្ចអ៊ីរ៉ង់របស់ IAEA

ក្រុមមន្ដ្រីរបស់អង្គការថាមពលបរមាណូអន្ដរជាតិ(IAEA) បានបញ្ចប់ដំណើរទស្សនកិច្ចនៅ
អ៊ីរ៉ង់ ប៉ុន្ដែក្រុមមន្ដ្រីនេះ មិនបានទៅមើល ឬត្រួតពិត្យមូលដ្ឋាននុយក្លេអែរណាមួយរបស់
អ៊ីរ៉ង់នោះទេ។

រោងចក្រនុយក្លេអែររបស់អ៊ីរ៉ង់ នៅជាយក្រុង
Isfahan (រូប : Internet)

សារព័ត៌មានXinhua ដកស្រង់ប្រភពព័ត៌មានមួយសុំមិនបញ្ចេញឈ្មោះដែលបានចុះផ្សាយ
នៅលើទំព័រ IRNA កាលពីថ្ងៃទី៣១មករា អោយដឹងថា ក្រុមមន្ដ្រីរបស់អង្គការថាមពលបរមា
ណូអន្ដរជាតិ(IAEA) មិនបានទៅមើល ឬត្រួតពិត្យមូលដ្ឋាននុយក្លេអែរណាមួយរបស់អ៊ីរ៉ង់
នោះទេ សម្រាប់ដំណើរទស្សនកិច្ចថ្មីបំផុតដែលមានរយៈពេល ៣ថ្ងៃ នៅប្រទេសនេះ។

យោងតាមប្រភពព័ត៌មានមួយចំនួនបាននិយាយថា ដំណើរទស្សនកិច្ចរបស់ក្រុមមន្ដ្រី IAEA
លើកនេះគឺដើម្បីចរចាជាមួយមន្ដ្រីរបស់អ៊ីរ៉ង់ មិនមែនបំពេញភារកិច្ចត្រួតពិនិត្យ ឬក៏ស៊ើប
អង្កេតលើកម្មវិធីនុយក្លេអែររបស់ប្រទេសនេះនោះដែរ។ កិច្ចចរចានេះ ត្រូវបានបញ្ចប់កាល
ពីថ្ងៃទី ៣១ មករា ហើយលទ្ធផលទូទៅត្រូវបានគេមើលឃើញថា មានភាពវិជ្ជមានច្រើន
ជាងការរំពឹងទុក។

យោងតាមទំព័រ Fars របស់ Iran បានចុះផ្សាយថា IAEA និង Iran នឹងបន្ដធ្វើការចរចាទ្វេរ
ភាគីបន្ថែមទៀតអំពីកម្មវិធីនុយក្លេអែររបស់អ៊ីរ៉ង់ បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៣ថ្ងៃនេះ។

ទោះជាយ៉ាងណានេះក្ដី ពេលវេលា ទីតាំងច្បាស់លាស់ រួមនឹងខ្លឹមសារនៃកិច្ចប្រជុំខាងលើ
មិនត្រូវបានគេបង្ហើបអោយដឹងនោះទេ រហូតមកទល់នឹងពេលនេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Xinhua

Tags: international newsiraniaea