ព័ត៌មានអន្តរជាតិ ៖ ជនជាប់ចោទ ជាស្រ្តីម្នាក់ មកពីទីក្រុងហុងកុង ដែលរងនូវការផ្តន្ទាទោស ពីបទរំលោភ បំពានសិទ្ធ អ្នកបម្រើស្រី ជនជាតិ ឥណ្ឌូនេស៊ីម្នាក់នោះ ត្រូវជាប់ពន្ធនាគារ រយៈ ពេល ៦ ឆ្នាំ នេះបើយោង តាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ។
ប្រភពដដែល បន្តអោយដឹងថា ៖ លោកស្រី Law Wan-tung ត្រូវបានរកឃើញថាបានប្រព្រឹត្តិទោសកំហុស នាដើមខែនេះ ដោយបានបង្ករបួសស្នាម រំលោភ បំពាន បទល្មើលព្រហ្មទណ្ឌ និង ករណី មិនផ្តល់ប្រាក់ ឈ្នួលជាដើម ។ ដោយឡែក ជនរង គ្រោះ ជាអ្នកបម្រើស្រី ធ្វើចំណាកស្រុក មានឈ្មោះ Erwiana Sulisty- aningsih បានធ្វើអោយពិភពលោក មានការ ចាប់ អារម្មណ៍ជាខ្លាំង ទៅលើរូបនាង កាលពីឆ្នាំកន្លងទៅនៅ ពេលដែល នាងបានវិលត្រលប់ទៅកាន់ ទឹកដី កំណើតរបស់ខ្លួនវិញ ដើម្បីស្វែងរក ការព្យាបាលសង្គ្រោះ ជីវិត ។ អំឡុងពេលដែល មានការកាត់ទោស ជ នរងគ្រោះ បញ្ជាក់អោយដឹងថា នាងត្រូវបានចៅហ្វាយ នាយវាយធ្វើបាប និងបង្អត់អាហារជាដើម ។
គួរបញ្ជាក់ថា ករណីលើកនេះ បានធ្វើអោយមានការតាមដាន និងត្រួតពិនិត្យជាខ្លាំងនៅក្នុងទីក្រុងហុងកុង ដែលជាទឹកដី សំបូរទៅចំនួនគ្រួសារដ៏ច្រើនលើសលប់ ជួយ ជនចំណាកស្រុក មកបម្រើការ ក្នុងនោះ បើ តាមរបាយការណ៍ ទីក្រុងហុងកុង បានជួល ពលករ ចំណាកស្រុក ប្រមាណ ៣០០,០០០ នាក់ មកពីតំបន់ អាស៊ី ភាគច្រើន មកពីប្រទេស ឥណ្ឌូនេស៊ី និង ហ្វីលីពីន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី