CamNews

ស្វែងរកឈ្មោះបោះឆ្នោតរបស់លោកអ្នក តាមរយៈប្រព័ន្ធអ៊ីនធីណែត

នៅថៃ្ងទី០៣ខែមិថុនាឆ្នំា២០១២ខាងមុខនេះគឺជាថៃ្ងដ៏សំខាន់ដែលប្រជាជនខ្មែរ
ត្រូវធើ្វការសំរេចចិត្តបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅតាមការិយាល័យ
បោះឆ្នោតនីមួយៗប្រចំាតំបន់របស់ខ្លួន។

ជារៀងរាល់ឆ្នាំ លោកអ្នកតែងតែចំនាយពេលវេលា ធើ្វដំនើរសំដៅទៅភូមិឃុំរបស់
លោកអ្នកដើម្បីពិនិត្យមើលឈ្មោះបោះឆ្នោត ប៉ុន្តែឥលូវនេះលោកអ្នកអ្នកពិនិត្យ
មើលឈ្មោះបោះឆ្នោតរបស់លោកអ្នក ដោយគ្រាន់តែចូលទៅកាន់គេហទំព័ររបស់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានគេហទំព័រ
http://voterlist.org.kh/Default.aspx

ស្វែងរកតាមរយៈលេខប័ណ្ណ
១. ជ្រើសរើសឈ្មោះ ធានី/ខេត្ត របស់លោកអ្នក (ចាំបាច់ត្រូវតែជ្រើសរើសមួយ)
២. ជ្រើសរើសឈ្មោះឃុំ/សង្កាត់ដែលអ្នកបានទៅចុះឈ្មោះ (រើសក៏បាន តែបើមិនរើសយកវាទេ ការស្វែងរកពិតជាបង្ហាញអាចយឺតជាងធម្មតា)
៣. ជ្រើសរើសការិយាល័យ (បើសិនជាលោកអ្នកដឹងច្បាស់)
៤. ជ្រើសរើសដោយចុចយក (តាមរយៈលេខប័ណ្ណ)
៥. សូមបញ្ចូលលេខប័ណ្ណរបស់អ្នកចូលទៅក្នុងប្រអប់ លេខប័ណ្ណ (យកតែលេខសុទ្ធប៉ុណ្ណោះ)
៦. សូមជ្រើសរើសយកភេទពីប្រអប់ ភេទ (ប្រុស ឬស្រី)
៧. បន្ទាប់ពីបំពេញគ្រប់ការណែនាំដូចខាងលើរួចហើយ សូមចុចលើប៊ូតុង (ស្វែងរក)
៨. លទ្ធផលនិងបង្ហាញនៅក្នុងទំព័រដដែលនោះ តែបើមិនឃើញឈ្មោះរបស់អ្នកទេ សូមពិនិត្យមើល ឬផ្ទៀងផ្ទាត់លេខប័ណ្ណម្ដងទៀត។
សូមមើលឧទាហរណ៍ដូចមានក្នុងរូបភាពខាងក្រោម៖


ស្វែងរកឈ្មោះតាមរយៈគោត្តនាម និងនាមខ្លួន
១. ជ្រើសរើសឈ្មោះ ធានី/ខេត្ត របស់លោកអ្នក (ចាំបាច់ត្រូវតែជ្រើសរើសមួយ)
២. ជ្រើសរើសឈ្មោះឃុំ/សង្កាត់ដែលអ្នកបានទៅចុះឈ្មោះ (រើសក៏បាន តែបើមិនរើសយកវាទេ ការស្វែងរកពិតជាបង្ហាញអាចយឺតជាងធម្មតា)
៣. ជ្រើសរើសការិយាល័យ (បើសិនជាលោកអ្នកដឹងច្បាស់)
៤. ជ្រើសរើសដោយចុចយក (តាមរយៈ គោត្តនាម)
៥. សូមបញ្ចូលឈ្មោះគោត្តនាម និងនាមខ្លួនចូលក្នុងប្រអប់គោត្តនាម និងនាមខ្លួនឱ្យបានត្រឹមត្រូវ
៦. សូមជ្រើសរើសយកភេទពីប្រអប់ ភេទ (ប្រុស ឬស្រី)
៧. បន្ទាប់ពីបំពេញគ្រប់ការណែនាំដូចខាងលើរួចហើយ សូមចុចលើប៊ូតុង (ស្វែងរក)
៨. លទ្ធផលនិងបង្ហាញនៅក្នុងទំព័រដដែលនោះ តែបើមិនឃើញឈ្មោះរបស់អ្នកទេ សូមពិនិត្យមើល ឬផ្ទៀងផ្ទាត់គោត្តនាម និងនាមខ្លួនម្ដងទៀត។
សូមមើលឧទាហរណ៍ដូចមានក្នុងរូបភាពខាងក្រោម៖

បង្ហាញបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅក្នុងការិយាល័យទាំងមូល
១. ចុចលើតំណភ្ជាប់ (បញ្ជីឈ្មោះតាមការិយាល័យ) ដែលស្ថិតនៅខាងលើ ផ្នែកខាងស្ដាំនៃគេហទំព័រ
២. ជ្រើសរើសឈ្មោះ ធានី/ខេត្ត របស់លោកអ្នក (ចាំបាច់ត្រូវតែជ្រើសរើសមួយ)
៣. ជ្រើសរើសឈ្មោះឃុំ/សង្កាត់ដែលអ្នកបានទៅចុះឈ្មោះ (ចាំបាច់ត្រូវតែជ្រើសរើសមួយ)
៤. ជ្រើសរើសការិយាល័យ (ចាំបាច់ត្រូវតែជ្រើសរើសមួយ)
សូមមើលឧទាហរណ៍ដូចមានក្នុងរូបភាពខាងក្រោម៖


ដោយ ខេមរៈ
ប្រភពដើម voterlist.org.kh

Tags: cambodiagreateasyinternetvotefast