CamNews

Anonymous ស្នើ Twitter អោយជួយ�លើកឡើង�នូវ គោលដៅដើម្បីវាយប្រហារ

ជាមួយនឹងចំណេះដឹងរបស់ខ្លួន ការដែលត្រូវបានក្រុម hacker ល្បីៗដូចជា Anonymous ជា
ដើមធ្វើការវាយប្រហារ គឺជាសុបិនអាក្រក់ចំពោះរាល់ប្រព័ន្ធអ៊ីនធើរណែត និងគេហទំព័រនានា
នៅក្នុងពិភពលោក។ ដោយមានភាពល្បីល្បាញ និងមានស្នាដៃខ្ពស់ក្នុងការរំខាន ឬលុក
លុយនៅលើអ៊ីនធើរណែត ការស្វែងរកគោលដៅអោយបានស័ក្ដិសមដើម្បីវាយប្រហារ បាន
ក្លាយជាការលំបាកសម្រាប់ Anonymous ។


ដើម្បីស្វែងរកបន្ថែមនូវគោលដៅសម្រាប់វាយប្រហារ អោយបានស័ក្ដិសមទៅនឹងឥទ្ធិពល
របស់ខ្លួន ក៏ដូចជាបង្ហាញបាននូវយុត្តិធម៌នោះ ថ្មីៗនេះ ក្រុម Anonymous បានបង្ហោះសារ
សំខាន់មួយនៅលើទំព័រ Twitter របស់ពួកគេ ដោយបានសរសេរថា ៖

"ដោយសារតែការចង់ដឹង តើអ្នកចង់ឃើញ Anonymous វាយប្រហារទៅលើគោលដៅបន្ទាប់
ណាមួយ? ចូរ tweet ខ្លឹមសារនេះ ហើយប្រាប់អោយពួកយើងបានដឹង"។

បន្ទាប់ពីការស្នើដែលត្រូវបានបង្ហោះនៅលើ Twitter អ្នកប្រើប្រាស់ជាច្រើនបានលើកឡើងថា
Anonymous គួរសាកល្បងវាយប្រហារទៅលើទំព័រសង្គមកំពូលៗមួយចំនួនក្នុងពិភពលោក
ដូចជា Facebook ឬ Twitter ប៉ុន្ដែភ្លាមនោះដែរ Anonymous ក៏បានបដិសេធគោលដៅនេះ ៖

ការប្រកាសប្រកប់ដោយអំនួតរបស់ Anonymous

ក្រុមជំនាញការហែកចូលគេហទំព័រដែលមានឈ្មោះថា Anonymous និយាយថា ៖ "មនុស្ស
ជាច្រើន បានស្នើអោយយើងវាយប្រហារទៅលើ Twitter, Facebook និង Youtube ជាដើម តើ
យើងមានមូលហេតុអ្វី ដែលត្រូវប្រហារទៅលើមធ្យោបាយដែលយើងប្រើប្រាស់ក្នុងការបញ្ជូន
សារ "?

មូលហេតុដែលក្រុម Anonymous បដិសេធក្នុងការវាយប្រហារទៅលើបណ្ដាញសង្គមនានា
គឺដោយសារតែក្រុម hacker នេះ តែងប្រើប្រាស់បណ្ដាគេហទំព័រទាំងនេះដើម្បីបង្ហោះសារ
របស់ខ្លួន ក៏ដូចជាអំពាវនាវ និងបង្កើតកម្លាំងសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំ។

Anonymous ក៏បានប្រកាសផងដែរថា នឹងបន្ដសកម្មភាពប្រឆាំងទៅនឹងគោលដៅផ្សេងៗ
រហូតដល់ Kim Dotcom ដែលជាស្ថាបនិកនៃក្រុមហ៊ុនសេវាកម្មចែករំលែក file Megaupload
ត្រូវបានដោះលែងអោយមានសេរីភាព ក្រោយពីត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុន។

Sabu ជា hacker ល្បីឈ្មោះ និងជាសមាជិកកំពូលម្នាក់របស់ Anonymous បានប្រកាសថា ៖
"ចូរនាំគ្នាគាំទ្រ The PirateBay, Torrents, Magnets, Megaupload និងបណ្ដាញចែករំលែក
file ដទៃទៀត។ បើទោះជាស្រប ឬមិនស្របច្បាប់ក៏ដោយ នោះគឺជាសិទ្ធិរបស់យើង"។

គួររំឮកថា នេះមិនមែនជាលើកដំបូងនោះទេ ដែលក្រុម hacker ស្វែងរកគោលដៅដោយ
ដែលយោងទៅតាមការស្នើរបស់អ្នកប្រើប្រាស់អ៊ីនធើរណែត។ កាលពីមុននេះ ក្រុម hacker
ល្បីឈ្មោះផ្សេងមួយទៀត គឺ LulzSec ក៏ធ្លាប់បង្កើតខ្សែទូរស័ព្ទសំខាន់សម្រាប់ទទួលការហៅ
ចូលក្នុងបំណងស្វែងរកគោលដៅដែលត្រូវវាយប្រហារ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ MaskOnline

Tags: international newshackertwittersopapipa