សាឡាងមួយគ្រឿងដឹកអ្នកដំណើរជាង ៣០០នាក់បានលិចនៅសមុទ្រ Papua New Guinea
នៅក្នុងថ្ងៃនេះ បានបណ្ដាលអោយមនុស្សយ៉ាងតិច ១០០នាក់ត្រូវបាត់ខ្លួន។

ទីតាំងរបស់
Papua New Guinea
តំណាងទីភ្នាក់ងារសុវត្ថិភាពលើដែនសមុទ្រអូស្ដ្រាលីបានអោយដឹងថា បន្ទាប់ពីសាឡាងលិច
ពួកគេបានជួយសង្គ្រោះជនរងគ្រោះពីសមុទ្រ។
យោងតាមទំព័រ AFP ដកស្រង់សំដីអ្នកតំណាងខាងលើ អោយដឹងថា ៖ នៅវេលាម៉ោង ១២
និង ៣០នាទី(ម៉ោងនៅភ្នំពេញ) មានកប៉ាល់ចំនួន ៨គ្រឿង ស្ថិតនៅក្នុងតំបន់សាឡាងលិច
កប៉ាល់ចំនួន ៥ក្នុងចំណោមនោះបានជួយសង្គ្រោះមនុស្សដែលបានលិច និងនៅមានជីវិត។
ជនរងគ្រោះដែលត្រូវបានកប៉ាល់ទាំង ៥នោះជួយសង្គ្រោះ គឺមានចំនួន ២១៩ នាក់ ដូច្នេះ
បច្ចុប្បន្ននៅសល់ជនរងគ្រោះ ១០០នាក់ទៀតកំពុងបាត់ខ្លួននៅលើសមុទ្រ។

សាឡាង Rabaul Queen មុនពេលលិច
ដោយឡែក សាឡាងមួយដែលមានឈ្មោះថា Rabaul Queen ដឹកអ្នកដំណើរចំនួន ៣៥០នាក់
ដែលភាគច្រើនជានិស្សិតនោះ ក៏បានដាច់ទំនាក់ទំនងកាលពីព្រឹកប្រលឹមនេះ បន្ទាប់ពីបាន
ចេញដំណើរបានប្រហែល ៨០គម។
នាយករដ្ឋមន្ដ្រីអូស្ដ្រាលី លោក Julia Gillard បានអោយដឹងថា ប្រទេសនេះបានទទួលការស្នើរ
អោយជួយ ហើយក្រុមអ្នកជួយសង្គ្រោះក៏បានទៅកាន់កន្លែងកើតហេតុ។
សាឡាងនេះបានជួបនឹងគ្រោះថ្នាក់ខណៈដែលកំពុងធ្វើដំណើរពី Lae ទៅកាន់ Kimbe ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP