CamNews

Anonymous ជាក្រុម hacker គួរអោយខ្លាចបំផុត ក្នុងលោក

នៅក្នុងក្រុម Anonymous មានមនុស្សពីរប្រភេទ មួយគឺចង់ផ្លាស់ប្ដូរពិភពលោក រីឯមួយទៀត
គ្រន់តែចង់សប្បាយ។ កាលពីថ្ងៃទី ១៩ មករា ឆ្នាំ ២០១២ គេហទំព័ររបស់ក្រសួងយុត្តិធម៌
អាមេរិកត្រូវបានឈប់ដំណើរការ ជាជំហានដំបូងក្នុងការវាយប្រហារគេហទំព័រល្បីឈ្មោះមួយ
ចំនួនដូចជា សមាគមថតសម្លេង សមាគមរូបថត Warner Brothers, FBI ។ល។ នេះគឺជាស្នា
ដៃរបស់ Anonymous ។

Phoenix គឺជានិស្សិតមហាវិទ្យាល័យម្នាក់ គេមិនបានទទួលស្គាល់ថាខ្លួនជាសមាជិករបស់
ក្រុម Anonymous ។ ជាការពិត វាដូចទៅនឹងបាវចនារបស់ក្រុម hacker មួយនេះដែលបាន
និយាយថា ៖ "អ្នកមិនអាចកាត់ក្បាល ពស់ដែលគ្មានក្បាល"។ ក្រុម Anonymous មិនមាន
សមាជិកផ្លូវការ មិនមានការបែងចែកថា្នក់លើ ថ្នាក់ក្រោមរវាងអ្នកដែលបានចូលរួម ចំណែក
កម្មវិធីធ្វើការរបស់ពួកគេក៏មិនច្បាស់លាស់នោះដែរ។ ប៉ុន្ដែពួកគេបានវាយប្រហារទៅលើ
ប្រព័ន្ធកុំព្យូទ័រល្បីឈ្មោះរបស់ MasterCard, Paypal, Sony ,ក្រុមហ៊ុនការពារសុវត្ថិភាពសម្ងាត់
និងគេហទំព័ររបស់រដ្ឋាភិបាលជាច្រើនប្រទេសផងដែរ។

កាលពីថ្ងៃទី ១៩ មករា ឆ្នាំ ២០១២ Anonymous បានស្វែងរកវិធីសងសឹកខណៈពេលដែល
Megaupload ត្រូវបានអាមេរិកបិទទ្វារ។

ព័ត៌មានខាងលើនេះត្រូវបានផ្សព្វផ្សាយ ក្រោយមក Anonymous បានបង្ហោះសារមួយនៅលើ
Twitter ដោយអំពាវនាវអោយអ្នកទាំងអស់គ្នា ផ្ដោតទៅលើការកំចាត់គេហទំព័រក្រសួងយុត្តិ
ធម៌ ក៏ដូចជាអង្គភាពទាក់ទិន ដោយណែនាំអោយអ្នកប្រើប្រាស់ទាំងឡាយចូលទៅកាន់ link
មួយ និង"កំទេច"គេហទំព័រដែលត្រូវបានបង្ហាញនោះ។ បន្ទាប់មក មានគេហទំព័រជាច្រើន
ត្រូវបានបិទទ្វារជាបន្ដបន្ទាប់ ដែលជាសញ្ញាមួយបង្ហាញថា "គោលដៅត្រូវបានកំទេច"។

ការប្រយុទ្ធនេះគឺដូចទៅនឹងល្បែងលេងប្រកប់ដោយឥទ្ធិពលខ្ពស់ ហើយតម្លៃដែលត្រូវសង
ក៏មិនទាបនោះដែរ។ គួររំឮកថា កាលពីឆ្នាំ ២០១១ សមាជិក ១៤រូបរបស់ Anonymous ត្រូវ
បានចាប់ខ្លួននៅអាមេរិក ហើយអ្នកខ្លះក៏ត្រូវទទួលទោសជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។

Phoenix ថ្លែងថា ៖ "យើងចាត់ទុកថា នេះគឺជាសង្គ្រាមបច្ចេកវិទ្យាដែលត្រូវតាមអត្ថន័យ។ អ្នក
ណាដែលមានសិទ្ធត្រួតត្រាខ្លឹមសារនៅលើ អ៊ីនធើរណែត? មនុស្សម្នាក់ ឬមនុស្សមួយក្រុម?
ចំឡើយដែលត្រឹមត្រូវគឺ រដ្ឋាភិបាល ហើយពួកគេក៏ត្រូវតែទទួលខុសត្រូវ"។

សង្គ្រាមអ៊ីនធើរណែត

សង្គ្រាមដណ្ដើមសិទ្ធិគ្រប់គ្រងខ្លឹមសារលើអ៊ីនធើរណែត កំពុងរីករាលដាលយ៉ាងខ្លាំង ហើយ
វាមិនត្រឹមតែត្រូវបានក្រុម Anonymous ចាប់អារម្មណ៍នោះទេ ប៉ុន្ដែក៏មានបាតុកម្មជាច្រើន
បានកើតឡើងដូចជា Wikipedia បិទទ្វារ ២៤ម៉ោង Google បញ្ចេញហត្ថលេខានៃមនុស្សចំនួន
៤,៥លាននាក់ប្រឆាំងនឹង SOPA និង PIPA ជាមួយនិងសកម្មភាពប្រឆាំងរបស់ Mozilla និង
ក្រុមមួយចំនួនទៀត។

ភាគីម្ខាងទៀត គឺក្រុមអ្នកផលិតខ្សែភាពយន្ដ តន្ដ្រី និង software ជាដើម កំពុងខិតខំដើម្បី
ជំរុញអោយសភាអនុម័តលើសេចក្ដីព្រៀងច្បាប់ ដែលអនុញ្ញាតអោយពួកខ្លួនអាចប្ដឹងប្រឆាំង
នឹងគេហទំព័រដែលបានរំលោភលើច្បាប់កម្មសិទ្ធិបញ្ញា បើទោះជាគេហទំព័រទាំងនោះត្រូវបាន
ចុះឈ្មោះនៅប្រទេសណាក៏ដោយ។

ជាមួយនឹងការយល់ឃើញរបស់ Anonymous សកម្មភាពខាងលើបានរារាំងសេរីភាពនៃការ
បញ្ចេញមតិ ទន្ទឹមនឹងនេះ ក៏បានអះអាងថា ៖ "អ៊ីនធើរណែតគឺជាតំបន់ព្រៃ ហើយយើងធ្វើការ
ប្រយុទ្ធគឺដើម្បីប្រឆាំងទៅនឹងការខិតខំណាមួយដើម្បីផ្លាស់ប្ដូរប្រការនេះ"។

"ជើងចាស់"

ដូចទៅនឹង Phoenix ជើងចាស់ (The Godfather) គឺជាបុគ្គលម្នាក់របស់ Anonymous កំពុង
រស់នៅក្នុងក្រុង Boston(អាមេរិក)។ បុរសដែលមានអយុ ៣៥ឆ្នាំរូបនេះកំពុងស្នាក់នៅក្នុងផ្ទះ
មួយដែលមានបន្ទប់គេងបំពាក់ដោយប្រព័ន្ធកុំព្យូទ័រដ៏អស្ចារ្យមួយ។

ជើងចាស់ Gregg Housh អះអាងថា ខ្លួនមានព័ត៌មានគ្រប់គ្រាន់ដែលអាចកំទេចក្រុមហ៊ុន
ទូរគមនាគមន៍លំដាប់អន្ដរជាតិ។ ប៉ុន្ដែគាត់កំពុងស្វែងរកវិធីដើម្បីធានាសុវត្ថិភាពអោយអ្នក
ដែលត្រូវបានគេចោទប្រកាន់មុននឹងបញ្ចេញសម្លេង ៖ "មុនពេលខ្ញុំស្លាប់ ខ្ញុំចង់ឃើញរបប
របស់វាត្រូវបានកំទេចនៅចំពោះមុខ"។ Gregg Housh ក៏ធ្លាប់បានឆ្លើយទៅនឹងការសម្ភាស
របស់ New York Times, CNN ជាដើម ប៉ុន្ដែគាត់បានបដិសេធថា ខ្លួនមិនមែនជាអ្នកនាំពាក្យ
របស់ Anonymous ៖ "មិនមានអ្នកណាម្នាក់អាចតំណាងអោយគំនិតទាំងអស់របស់ ក្រុម
Anonymous"។

ជាងនេះទៅទៀត Housh ក៏ធ្លាប់បានចូលរួមក្នុងក្រុម hacker កាលពីខ្លួនមានអាយុ ១៦ឆ្នាំ
ដែលកាលណោះ គាត់ត្រូវបាន FBI ចាប់ និងឃុំខ្លួន ៣ខែ។ ក្រោយពីបានចេញពីពន្ធនាគារ
Housh បានចូលរួមជាមួយក្រុម hacker ជាច្រើនក្រុម ហើយបច្ចុប្បន្នគាត់ជាសមាជិកម្នាក់
របស់ Anonymous ។
Housh បានថ្លែងថា ៖"នៅក្នុងក្រុម Anonymous មានមនុស្សពីរប្រភេទ មួយគឺចង់ផ្លាស់ប្ដូរពិភព
លោក និងមួយទៀតគ្រន់តែចង់សប្បាយ។"

"នេះហើយគឺអ៊ីនធើរណែត"
អ៊ីនធើរណែតកំពុងមានឥទ្ធិពលច្រើនឡើងនៅគ្រប់មធ្យោបាយ និងថែមទាំងរាលដាលទៅ
ដល់ការរស់នៅប្រចាំថ្ងៃ។ Housh រំឮកថា កាលពីឆ្នាំ ២០០៨ នៅពេល YouTube ​បង្ហោះខ្លីប
វេដីអូមួយបង្ហាញពីក្រុម Scientology ជាមួយនឹងសកម្មភាព និងការប្រកាសប្រកប់ដោយ
ភាពកំប្លែង។ ក្រោយមក អ្នកតំណាងក្រុម Scientology នេះបានតម្រូវអោយ YouTube លុប
ខ្លីបនេះចេញ ប្រការនេះហើយបានធ្វើអោយ Anonymous ខឹងយ៉ាងខ្លាំង។

គម្រោងប្រយុទ្ធត្រូវបានធ្វើឡើង និងចែកជាពីរផ្នែកតាមរយៈវីដេអូ ៖ ប្រកាសសង្គ្រាមផ្ទាល់
ជាមួយ Scientology និងអំពាវនាវអោយធ្វើបាតុកម្មប្រឆាំង Scientology នៅគ្រប់ទីកន្លែង។

ជាក់ស្ដែង Housh និងក្រុមសមាជិកផ្សេងទៀតគិតថា នឹងមិនមានអ្នកណាគាំទ្រការអំពាវនាវ
ខាងលើនោះទេ ប៉ុន្ដែពួកគេបានច្រឡំធំ។ មនុស្សរាប់ពាន់នាក់ពាក់ស្រោមមុខ Guy Fawes
និងស្រែកប្រឆាំងយ៉ាងខ្លាំងក្លានៅមុខមាត់ទ្វារនៃមជ្ឈមណ្ឌល Scientology នៅក្នុងទីក្រុង
ចំនួន ១៤២ នៅទូទាំងពិភពលោក។ ទន្ទឹមនឹងនេះ បាតុករក៏បានលើកផ្លាកធំៗដែលសរសេរ
ថា ៖ "អាចង្រៃ នេះគឺជាអ៊ីនធើរណែត"។

ដូចដែលយើងបានដឹងរួចមកហើយ ប្រសិនអ្នកប្រើអ៊ីនធើរណែតរួមដៃគ្នា ឥទ្ធិពលរបស់វា
គឺមិនអាចមើលស្រាលបាននោះទេ ហើយ Anonymous ដែលជាក្រុមយល់ថាខ្លួនឯងជាអ្នក
ប្រយុទ្ធដើម្បីយុត្ដិធម៌នោះក៏មានអារម្មណ៍ថា ស្រួលខ្លួនជាងមុន ក្នុងការធ្វើ"សង្គ្រាម"ប្រកប់
ដោយភាពដ៏អស្ចារ្យបែបនេះ៕



ដោយ ៖ សូរីយ៉ា
ប្រភព​ ៖ PLXH

Tags: international newsinternethackersopapipaanonymous