CamNews

មនុស្សជាង ១០.០០០ នាក់នៅអូស្ដ្រាលីត្រូវជាប់គាំង ដោយសារទឹកជំនន់

ប្រជាជននៅអូស្ដ្រាលីប្រមាណជាជាង ១០.០០០ នាក់ត្រូវជាប់នៅក្នុង "វាលទឹក"បន្ទាប់ពី
ភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ជន់លិចតំបន់ភាគខាងកើតនៃប្រទេស។


ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ និងបាក់ទំនប់ទន្លេ បណ្ដាលអោយ ជន់លិចតំបន់ភាគខាង
កើតនៃប្រទេសអូស្ដ្រាលី។


មនុស្សជាង ១០.០០០​នាក់កំពុងជាប់នៅក្នុងទឹកជំនន់ ខណៈដែលមុស្សរាប់ពាន់នាក់ត្រូវ
ចាកចេញពីគេហដ្ឋាន ឬក្រុមហ៊ុន។ វិធីតែមួយគត់ដែលអាចចូលទៅដល់ប្រជាជនទាំងនេះ
គឺប្រើឧទ្ធម្ភាគចក្រ។


ទីប្រជុំជន Moree របស់រដ្ឋ New South Wales ត្រូវបានកាត់ផ្ដាច់ជាពីរដោយសារទឹកជំនន់។
កាលពីថ្ងៃទី ៣ ខែកុម្ភៈ ប្រជាជនចំនួនជាង ៦០០ នាក់បានចុះឈ្មោះស្នាក់នៅទីមានសុវត្ថិ
ភាព។


ទឹកជំនន់កំពុងហូរចូលទៅក្នុងតំបន់ចំការកប្បាសនៅ Moree ។


ប្រជាជននាំគ្នាមកកាន់ទីទួលនៅ Moree ។


ទឹកជំនន់បានឡើងដល់ ៧,៧ម នៅក្នុងតំបន់មួយនៃទីប្រជុំជន Charleville ក្នុងរដ្ឋ New
South Wales កាលពីថ្ងៃទី ៤ ខែកុម្ភៈ។


សម្ភារៈអណ្ដែតនៅក្នុងផ្ទះមួយដែលត្រូវទឹកជំនន់ជនលិច។



ក្រុមអ្នកជួយសង្គ្រោះនៃទីប្រជុំជន Charleville កំពុងទប់ទំនប់កាលពីថ្ងៃទី ៤។


ប្រធានរដ្ឋ New South Wales លោក Barry O'Farrell​ កំពុងត្រួតពិនិត្យតំបន់ទឹកជំនន់ដោយ
ឧទ្ធម្ភាគចក្រ ខណៈដែលកងទ័ពត្រូវបានបញ្ជូនមកកាន់តំបន់ទឹកលិចដើម្បីជួយដល់ប្រជា
ជន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT

Tags: australiainternational newsdisaster