CamNews

ក្រុមនិនចាស្រីពិឃាត ៣.០០០ នាក់របស់អ៊ីរ៉ង់

ស្រី្ដជនជាត់អ៊ីរ៉ង់រាប់ពាន់នាក់ត្រូវបានបណ្ដុះបណ្ដាល អោយក្លាយទៅជានិនចាពិឃាត អាច
ប្រើប្រាស់អាវុធជាច្រើនប្រភេទ និងមានសមត្ថភាពប្រយុទ្ធដូចនៅក្នុងភាពយន្ដដើម្បីការជាតិ
ប្រសិនមានសង្គាមកើតឡើង។

អ៊ីរ៉ង់មាននិនចាស្រីរាប់ពាន់នាក់

និនចាស្រី ជាអ្នកប្រយុទ្ធដ៏អស្ចារ្យក្នុងសំលៀកបំពាក់ពណ៌ខ្មៅ បិទមុខ និងក្បាល ធ្វើការ
បង្ហាញពីក្បាច់គុនប្រកប់ដោយគ្រោះថា្នក់ ដែលមើលទៅហាក់ដូចជាការសំដែងនៅក្នុងខ្សែ
ភាពយន្ដបែបក្បាច់គុន ប៉ុន្ដែតាមពិតវាជាសកម្មភាពប្រចាំថ្ងៃរបស់ក្លិប Ninjutsu ដែលបណ្ដុះ
បណ្ដាលនិនចារបស់អ៊ីរ៉ង់។ ក្លិប Ninjutsu នេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៨៩ គឺជា
កន្លែងបណ្ដុះបណ្ដាលនារី ៣.៥០០ នាក់អោយក្លាយទៅជា Kunoichi (និនចាស្រី)។

Fatima Muamer អ្នកដឹកនាំការហ្វឹកហាត់នៅក្នុងក្លិប Ninjutsu បានថ្លែងជាមួយសារព័ត៌មាន
Press ថា ការហ្វឹកហាត់នឹងធ្វើអោយរាងកាយ និងស្មារតិមានតុល្យភាព ទន្ទឹមនឹងនេះ វាក៏
ជួយអោយមានថាមពលខ្លាំងសម្រាប់ស្រ្ដីផងដែរ។ ប៉ុន្ដែនៅពេលថ្មីៗនេះ ប្រទេស​អ៊ីស្រា
អែល ដែលជាសត្រូវសួពូជរបស់អ៊ីរ៉ង់នោះបានជំទាស់ទៅនឹងក្រុង Tehran ដោយសារព្រួយ
យបារម្ភថា ក្រុមនិនចាទាំងនេះអាចបង្កគ្រោះថ្នាក់ដល់ប្រទេសរបស់ខ្លួន ប្រសិនមានសង្គ្រាម
កើតឡើង។

នៅពេលយើងបានឃើញសកម្មភាពហ្វឹកហាត់របស់នារីនិនចានៃប្រទេសអ៊ីរ៉ង់ ទើបយើងបាន
ដឹងថា ការព្រួយបារម្ភរបស់អ៊ីស្រាអែល គឺពិតជាមានមូលដ្ឋាន។ នៅក្នុងក្លិប Ninjutsu នារី
វ័យក្មេងទាំងឡាយ ត្រូវបានបង្ហាត់អំពីការប្រើប្រាស់អាវុធជាច្រើនប្រភេទដូចជា ធ្នូ ដាវ អាវុធ
សម្ងាត់ ។ល។ ប្រសិនត្រូវបានប្រគល់ភារកិច្ចដើម្បីធ្វើឃាតអ្នកណាមួយ ជាមួយនឹងសម្រស់
ភាពក្មេងវ័យ និងការប្ដេជ្ញាចិត្ត នោះពួកគេនឹងសម្រេចបានរាល់ភារកិច្ច។

តាមអត្ថន័យក្នុងភាសាជប៉ុន Ninjutsu គឺជាសិល្បៈនៃការធ្វើឃាត និងចារកម្ម ដែលត្រូវបាន
បង្កើតឡើងកាលពីយុគសម័យសក្ដិភូមិរបស់ជប៉ុន។

ដោយត្រូវបានបង្កើតឡើងនៅអ៊ីរ៉ង់ តាំងពី ២២ ឆ្នាំមុន Ninjutsu បច្ចុប្បន្នមានសមជិកដល់
ទៅ ២៤.០០០ នាក់ នេះគឺពិតជាក្រុមប្រយុទ្ធដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ ហើយប្រសិនបើមាន
សង្គ្រាមកើតឡើងក្នុងប្រទេសអ៊ីស្លាមមួយនេះ សត្រូវរបស់អ៊ីរ៉ង់ប្រាកដជាត្រូវជួបឧបសគ្គ
ច្រើនជាមិនខាន៕



ដោយ ៖​សូរីយ៉ា
ប្រភព ៖ IFN

Tags: international newsiranwarninja