CamNews

"ដុតប្រាក់"ដើម្បីអាំងភ្លើងនៅហុងហ្គារី

ហុងហ្គារី គឺជាប្រទេសតែមួយគត់ក្នុងលោកដែលបានយកក្រដាសប្រាក់ចាស់ៗមកច្នៃជាវត្ថុ
ធាតុសម្រាប់ដុតជារៀងរាល់ឆ្នាំ ជាមួយនឹងតម្លៃទឹកប្រាក់ឡើងរហូតដល់ ១ ពាន់លានដុល្លារ
អាមេរិក។ ប្រាក់ដែលត្រូវបានកាត់ និងកៀបជាដុំទាំងអស់នេះ ត្រូវបានផ្ញើទៅកាន់បណ្ដាអង្គ
ការមនុស្សធម៌ ដើម្បីជួយកាត់បន្ថយក្នុងការចំណាយ សម្រាប់ការទិញវត្ថុដើម្បីដុតកំដៅក្នុង
រដូវរងា។


ប្រាក់ត្រូវបានពិនិត្យគុណភាព នៅក្នុងមជ្ឈមណ្ឌលត្រួតពិនិត្យរបស់ធនារគារជាតិ
ហុងហ្គារី នៅ Budapest កាលពីថ្ងៃទី ៧ កុម្ភៈ ឆ្នាំ ២០១២។ នៅពេលត្រូវបានគេសម្រេច
អោយឈប់ប្រើប្រាស់ ប្រាក់ទាំងនេះ នឹងត្រូវបានគេច្នៃធ្វើជាវត្ថុសធាតុម្រាប់ដុតកំដៅ។


ក្រដាសប្រាក់ចំនួន ៤ តោនត្រូវបានកាត់កំទេច និងកៀបជាដុំ ដាក់នៅលើរថយន្ដ
នៅក្នុងមជ្ឈមណ្ឌលត្រួតពិនិត្យរបស់ធនាគារជាតិហុងហ្គារី នៅ Budapest កាលពី
ថ្ងៃទី ៧​ កុម្ភៈ។


ក្រដាសប្រាក់ដែលត្រូវបានកាត់ និងកៀបជាដុំ ត្រូវបានបញ្ជូនទៅកាន់អង្គការ
មនុស្សធម៌នៅ Miskolc​ ភាគខាងកើតប្រទេស ដើម្បីចែកជូនអ្នកមានជម្ងឺខួរក្បាល។


ដុំប្រាក់ត្រូវបានចែកចាយដល់អង្គការមនុស្សធម៌ ដើម្បីជួយដល់អ្នកមានជម្ងឺ
ខួរក្បាលពីកំណើត។


ក្រដាសប្រាក់ត្រូវបានកាត់ និងកៀបជាដុំ ដើម្បីដុតកំដៅក្នុងពេលរងា។


ក្រុមអង្គការមនុស្សធម៌មួយចំនួន ទទួលបានដុំប្រាក់បែបនេះចាប់ពី ២០ ទៅ
៣០​ តោនជារៀងរាល់ឆ្នាំ។


ដុំប្រាក់ទាំងនេះអាចជួយកាត់បន្ថយការចំណាយមួយផ្នែក ទៅលើការទិញវត្ថុ
ធាតុដើម្បីដុតកំដៅ។


ដុំប្រាក់ត្រូវបានប្រើប្រាស់សម្រាប់ដុតកំដៅ នៅអង្គការមនុស្សធម៌ជួយដល់
អ្នកមានជម្ងឺខួរក្បាល។


ហុងហ្គារីគឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោក ដែលច្នៃក្រដាសប្រាក់ចាស់ៗ
សម្រាប់ដុតជារៀងរាល់ឆ្នាំ។ ប្រាក់សរុបដែលត្រូវបានយកមកច្នៃ គឺកើនឡើងដល់
១ ពាន់លានដុល្លារអាមេរិក៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Reuters

Tags: strangeinternational newshungary