CamNews

ទ្វីបអាមេរិក និងអាស៊ីនឹង �ជាប់គ្នា�ក្លាយជាមហាដីគោកថ្មី

ក្រុមអ្នកវិទ្យាសាស្ដ្របានអោយដឹងថា ទ្វីបភាគច្រើននៅលើផែនដីនឹងរួមចូលគ្នាតែមួយនៅ
សមុទ្រប៉ាស៊ីហ្វិក ក្នុងរយៈពេលពី ៥០ ទៅ ២០០ លាន់ឆ្នាំខាងមុខ។

ទ្វីបអាមេរិក និងអាស៊ីនឹង "បុកគ្នា" នៅប៉ូលខាងជើង នេះបើតាមការវិភាគរបស់ក្រុមអ្នកវិទ្យា
សាស្ដ្រនៅមហាវិទ្យាល័យ Yale (អាមេរិក)។ ក្រុមអ្នកជំនាញការនេះក៏បានសន្និដ្ឋានផងដែរ
ថា ទ្វីបអាហ្វ្រិក និងអូស្ដ្រាលីនឹងជាប់ចូលគ្នាក្លាយជាមហាទ្វីបថ្មី។

ទ្វីបអាមេរិក និងអាស៊ីនឹង "បុកគ្នា" នៅប៉ូលខាងជើង

បណ្ដាទ្វីបដែលត្រូវបានគេជឿថាបានជាប់ចូលគ្នាកាលពី ៣០០ លានឆ្នាំមុន និងធ្លាប់បាន
ក្លាយជាមហាទ្វីបមួយដែរនោះគឺទ្វីប Pangaea ។

ទ្វីបទាំងឡាយនៅលើផែនដីនៅតែបន្ដធ្វើចលនា និងបំលាស់ទីទៅតាមពេលវេលា។ ប្រការ
នេះបង្កអោយមានតំបន់ដូចជាចង្កេះភ្នំនៅកណ្ដាលអាត្លង់ទិច(Mid-Atlantic Ridge) ជាកន្លែង
ដែល Iceland បានកើតឡើង និងតំបន់ផ្សេងទៀតដូចជា នៅសមុទ្រជប៉ុន ជាកន្លែងដែល
ស្រទាប់ផែនដីមួយបានគ្របមកលើស្រទាប់មួយទៀត។

ក្រុមអ្នកភូគុព្ភវិទ្យាជឿថា រយៈពេលរាប់ពាន់លានឆ្នាំ បណ្ដាស្រទាប់ផ្នែកខាងលើនៃផែនដី
បាននាំទ្វីបទាំងឡាយមកក្បែរគ្នា បង្កើតបានជាមហាទ្វីប ឧទាហរណ៍ដូចជា ទ្វីប Nuna(១,៨
ពាន់លានឆ្នាំមុន), Rodinia(១ ពាន់លានឆ្នាំមុន) និង Pangaea(៣០០ លានឆ្នាំមុន)។

មហាទ្វីបបន្ទាប់ទៀតត្រូវបានគេដាក់ឈ្មោះថា Amasia ដែលវាគឺជាការរួមបញ្ចូលគ្នារវាងទ្វីប
អាមេរិក និងទ្វីបអាស៊ី។

មហាទ្វីប Pangaea កាលពី ៣០០លានឆ្នាំមុន


ដើម្បីអោយកាន់តែច្បាស់ សូមតាមដាន និងស្វែងយល់តាមរយៈវីដេអូខាងក្រោម ៖


វីដេអូបង្ហាញពីការបំលាស់ទីនៃស្រទាប់លើរបស់ផែនដីក្នុងរយៈពេល ៥០០ ឆ្នាំមុន


ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT

Tags: earthfutureinternational news