ផ្ទាំងភ្នំដែលត្រូវបានគេសំអាត និងឆ្លាក់ឈ្មោះលោកគីមជុងអ៊ីល មានប្រវែងសរុប ១២០
ម៉ែត្រ ក្នុងនោះអក្សរមានកំពស់ ១០ម៉ែត្រ ទទឹង ៥,៥ម៉ែត្រ និងមានជម្រៅ ១,៤ម៉ែត្រ។
ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃទី ៩ កុម្ភៈបានអោយដឹងថា នៅសប្ដាហ៍ក្រោយនេះ
កូរ៉េខាងជើងនឹងប្រកាសបង្ហាញអំពីអក្សារប្រវែង ១២០ម៉ែត្រ ដែលត្រូវបានឆ្លាក់នៅលើ
ជញ្ជាំងភ្នំដើម្បីគោរព និងរំឮកដល់លោកគីមជុងអ៊ីល ស្របពេលដែលប្រទេសនេះនឹងប្រារព្ធ
ពិធីរំឮកខួបកំណើតរបស់អតីតប្រធានរដ្ឋរូបនេះ។
អក្សរដែលត្រូវបានឆ្លាក់នៅលើជញ្ជាំងភ្នំនោះ ចារថា "Peerless Patriot General Kim Jong Il ។
February 16, Juche 101 (2012)" (បកប្រែក្រៅផ្លូវការថា គីមជុងអ៊ីល ឧត្តមសេនី អ្នកស្នេហា
ជាតិដ៏មហិមា។ ថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ Juche 101 (2012)"។
ភ្នំដែលត្រូវបានជ្រើសរើសដើម្បីឆ្លាក់ឈ្មោះរបស់លោកគីមជុងអ៊ីល ត្រូវបានគេកំណត់ថា
ជាភ្នំ Sokda ស្ថិតនៅខេត្ត Pyongan Nam ភាគខាងត្បូងឆៀងខាងលិចរបស់កូរ៉េខាងជើង។
អក្សរដែលត្រូវបានឆ្លាក់នៅលើជញ្ជាំងភ្នំនោះ ចារថា "Peerless Patriot General
Kim Jong Il ។ February 16, Juche 101 (2012)"
ផ្ទាំងភ្នំដែលត្រូវបានគេសំអាត និងឆ្លាក់ឈ្មោះលោកគីមជុងអ៊ីលនោះ មានប្រវែងសរុប ១២០
ម៉ែត្រ ក្នុងនោះអក្សរមានកំពស់ ១០ម៉ែត្រ ទទឹង ៥,៥ម៉ែត្រ និងមានជម្រៅ ១,៤ម៉ែត្រ។
AFP ដកស្រង់ព័ត៌មានពីទីភ្នាក់ងារព័ត៌មានមជ្ឈិមរបស់កូរ៉េខាងជើង (KCNA) បានអោយដឹង
ថា ៖ ក្រុមមន្ដ្រី និងប្រជាពលករនៅខេត្ត Pyongan Nam បានជ្រើសរើសផ្ទាំងថ្មភ្នំនោះ ព្រោះ
វាអាចអោយគេមើលឃើញអក្សរដោយងារ និងបង្ហាញពីបំណងរបស់ប្រជាជននៅទូទាំង
ប្រទេសដែលចង់លើកតម្កើងស្នាដៃបដិវត្ដន៍មិនចេះសាបសូន្យរបស់គាត់៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD