CamNews

ត្រូវសិស្សមើលឃើញវីដេអូសិចខ្ទើយ គ្រូបង្រៀនត្រូវ សុំឈប់ពីការងារ

លោក Jose Rosario-Gonzales (គ្រូបង្រៀននៅសាលាមធ្យមសិក្សា មានអាយុ ៥៣ឆ្នាំ រស់នៅ
ក្នុងរដ្ឋ California អាមេរិក) ត្រូវសុំឈប់ពីការងារ បន្ទាប់ពីបានធ្វើអោយសិស្សឃើញវេដីអូសិច
ខ្ទើយនៅលើអេក្រង់កុំព្យូទ័រ ដោយអចេតនា ខណៈដែលខ្លួនកំពុងពន្យល់មេរៀន។

គ្រូបង្រៀន សុំឈប់ពីការងារដោយសារបានធ្វើអោយគេឃើញវេដីអូសិចភេទទីបីនៅលើ
Youtube

កាលពីខែឧសភា ឆ្នាំ ២០១២ លោក Jose Rosario-Gonzales ​បានបើកទំព័រ Youtube និងបញ្ចាំង
នៅលើផ្ទាំងសំពត់.ស ដើម្បីអោយសិស្សថ្នាក់ទី ៩ ទស្សនាវីដេអូឯកសារមួយ។

ប៉ុន្ដែ សិស្សទាំងនោះ បានឃើញនៅលើគណនី Youtube របស់លោកគ្រូនេះ មានទាំងវីដេអូ
សិចដែលមានបុរសខ្ទើយ ៣នាក់កំពុងរួមភេទជាមួយគ្នា។ សិស្សសាលាមានការភ្ញាក់ផ្អើល
យ៉ាងខ្លាំង ពេលបានឃើញវីដេអូនោះ នៅលើផ្ទាំងស្លាយ ខណៈដែលលោកគ្រូ Jose Rosario
-Gonzales កំពុងបង្រៀនសិស្ស។

ករណីនេះ បានធ្វើអោយពុកម្ដាយរបស់សិស្សម្នាក់ សរសេរលិខិតផ្ញើទៅកាន់គណកម្មការ
សាលា T.Dewitt Taylor នៅតំបន់ Volusia រដ្ឋ Florida អាមេរិក។

បន្ទាប់ លោក Jose Rosario-Gonzales ក៏ត្រូវបានគេផ្អាកពីការងារ ដើម្បីធ្វើការស៊ើបអង្កេត។
ប៉ុន្ដែ ​កាលពីថ្ងៃទី ៨មិថុនា លោក Jose Rosario-Gonzales បានដាក់ពាក្យសុំឈប់ពីការងារ
ចៀសវាង ការត្រូវបណ្ដេញចេញពីការងារ។

គួររំឭកថា លោក Jose Rosario-Gonzales  ត្រូវបានអនុញ្ញាតអោយបង្រៀននៅទីនេះក្នុងរយៈ
ពេល ១២ឆ្នាំ ហើយគាត់ក៏ត្រូវបានទទួលស្គាល់ថា ជាគ្រូពូកែក្នុងឆ្នាំ ២០១០ និង ២០១១៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing

 

 


Tags: usa teacher gay sex video