CamNews

សម្រស់ យល់ដឹង 

វិធីសាស្ដ្រ �មាស�ទាំង ៧ ជួយកំចាត់មុនក្បាលខ្មៅ

ថ្វីបើមុនក្បាលខ្មៅជាប្រភេទមុនល្អិត ប៉ុន្ដែវាអាចធ្វើអោយនារីទាំងឡាយបាត់បង់សម្រស់
និងភាពជឿជាក់នៅពេលចេញទៅក្រៅ ដូច្នេះតើធ្វើបែបណាដើម្បីកំចាត់មុនប្រភេទនេះ?
សូមស្វែងយល់លក្ខណដូចខាងក្រោម ៖

មិនត្រូវញេចមុនដោយផ្ទាល់ដៃ
ការញេចមុនដោយដៃផ្ទាល់ ក្រៅពីធ្វើអោយឆ្លងមេរោគពីដៃ វាក៏នឹងធ្វើអោយមានស្លាកស្នាម
ធំនៅលើផ្ទៃមុខ។

ប្រើច្រាសដុសធ្មេញដើម្បីកំចាត់មុន

នៅក្នុងពេលលុបមុខ អ្នកអាចយកច្រាសដុសធ្មេញដែលមានសរសៃទន់មកដុសលើកន្លែង
មានមុនក្បាលខ្មៅ(ជាពិសេសត្រង់ច្រមុះ)។

ប្រើវិធីឆ្ពុងចំហាយទឹកក្ដៅ
ការឆ្ពុងចំហាយទឹកក្ដៅមិនត្រឹមតែជួយដល់សម្រស់ បង្កើតភាពតឹងរបស់ស្បែកនោះទេ តែ
វាក៏អាចជួយសំអាតមុនក្បាលខ្មៅផងដែរ ព្រោះថាមូលហេតុដែលនាំអោយកើតមុនក្បាល
ខ្មៅគឺដោយសាររន្ធរោមត្រូវស្ទះដោយជាតិខ្លាញ់ និងធូលី។ ដូច្នេះការឆ្ពុងជាញឹកញាប់នឹងធ្វើ
អោយរន្ធរោមរីកធំ បែបនេះមុនក្បាលខ្មៅនឹងមិនអាចកើតមាន។

បំប៉នជាតិសំណើមជារៀងរាល់ថ្ងៃសម្រាប់ស្បែក
ការបំប៉នស្បែកដោយជាតិសំណើមគឺមានសារសំខាន់សម្រាប់កំចាត់មុខក្បាលខ្មៅ ប្រសិន
អ្នកធ្វើបានរៀងរាល់ថ្ងៃនៅពេលយប់មុនពេលចូលគេង។ ចូរយកកន្សែងសើម ស្អាតគ្រប
ទៅលើមុខរយៈពេល ១៥នាទី ជាតិកខ្វក់នឹងមិនអាចប្រមូលផ្ដុំនៅក្នុងរន្ធរោមដើម្បីបង្កើត
បានជាមុនក្បាលខ្មៅបាននោះទេ។

កាត់បន្ថយការតុបតែងមុខ
ការប្រើម្សៅច្រើនពេកក៏ជាមូលហេតុនាំអោយរន្ធរោមត្រូវស្ទះ ហើយវានឹងបង្កអោយមានមុន
ក្បាលខ្មៅ។ ដូច្នេះអ្នកមិនគួរតែងមុខជារៀងរាល់ថ្ងៃ នៅពេលលាបម្សៅក៏មិនគួរបំពោក
អោយក្រាសពេកនោះដែរ។

មុនពេលចូលគេង ត្រូវតែលុបមុខអោយបានស្អាត ដើម្បីកុំអោយជាតិខ្លាញ់ ម្សៅ ឬធូលីជាប់
នៅលើផ្ទៃមុខ។ ក្រៅពីនេះ ដើម្បីទប់ស្កាត់មុនក្បាលខ្មៅ អ្នកមិនត្រូវប្រើក្រែមដែលមានជាតិ
ខ្លាញ់។

ច្នៃម៉ាសដោយខ្លួនឯងដើម្បីកំចាត់មុនក្បាលខ្មៅ
អ្នកអាចធ្វើម៉ាសដើម្បីកំចាត់មុនដោយវិធីពីរយ៉ាង ដូចតទៅ៖ ម្សៅ cinnamon + ទឹកក្រូច
ឆ្មារ ឬ ម្សៅរមៀត + ស្លឹកជីវ៉ាន់ស៊ុយ ថ្វីបើសាមញ្ញប៉ុន្ដែមានប្រសិទ្ធិភាពខ្ពស់។

ចៀសវាងអាហារមានខ្លាញ់
ទន្ទឹមនឹងវិធីសាស្ដ្រថែទាំស្បែកដោយផ្ទាល់ ការហូបចុកក៏មានឥទ្ធិពលទៅលើស្បែក។ ដើម្បី
ធ្វើអោយស្បែកបានស្រស់ស្អាត មិនមានមុន មិត្តនារីទាំងឡាយគួរតែហូបទឹកអោយបាន
ច្រើន ព្រមទាំងចៀសវាងអាហារណាដែលមានជាតិខ្លាញ់៕

ដោយ ៖​ សូរីយ៉ា
ប្រភព ៖ LD

Tags: beautyhealth