CamNews

មិនគួរឲ្យជឿ 

ហ៊ានហួស ៖ កាត់ផ្តាច់ លក់ពងស្វាស ខាងឆ្វេងរបស់ខ្លួន ជាថ្នូរនឹងសាច់ប្រាក់ ដើម្បីទិញ ឡានទំនើប

ស្ទើរតែមិនគួរអោយជឿ ៖​ ជាថ្នូរនឹងសាច់ប្រាក់ ៣ ម៉ឺន ៥ ពាន់ ដុល្លារ លោក Mark Parisi បាន សម្រេចចិត្ត ក្នុងការកាត់ផ្តាច់ អវយវៈ ​ភេទ របស់ ខ្លួន ពោលគឺ ពងស្វាស​ផ្នែកខាងឆ្វេង លក់ទៅអោយ ក្រុមអ្នកវិទ្យាសាស្រ្ត ជាអ្នកសិក្សា ស្រាវជ្រាវ នេះបើយោង តាមការ ដកស្រង់ អត្ថបទ ផ្សាយ ពីគេហទំព័រ សារព័ត៌មាន ប្លែក បរទេស ដឹមីរ័រ ។

អ្វីដែលជាគោលបំណងធំបំផុត និងជាកត្តាលិករ ក្នុ្ងងការជម្រុញអោយគាត់ ហ៊ានសម្រេចចិត្ត ក្នុងការ ធ្វើបែបនេះ នោះ គឺ ភាពជាម្ចាស់ នៃ រថយន្តទំនើប Nissan 370 ។ គួររំឭកផងដែរថា ជាមួយនឹង គម្រោង សម្រេចចិត្ត ដ៏ចម្លែក មួយនេះ លោក Mark Parisi ត្រូវបាន កម្មវិធី ទូរទស្សន៍ ដ៏ល្បី របស់សហរដ្ឋអាមេរិក The Doctors អញ្ជើញ ឡើងជា ភ្ញៀវកិត្តិយស ដើម្បីធ្វើ បទសម្ភាសន៍ផងដែរ។

អ្វីដែលជាភាពភ្ញាក់ផ្អើល និងស្រឡាំងកាំង ដល់ក្រុមមនុស្ស ជាទស្សនិក ដែលបានចូលរួម កម្មវិធីទូរទស្សន៍ មួយនេះ គឺ បន្ទាប់ពី ពួកគេ បាន ស្តាប់លឺ គម្រោង ក្នុងការលក់ ពង់ស្វាស ខាងឆ្វេង របស់គាត់ លើកនេះ ដោយនៅ ក្នុងនោះ ពួកគេ បាននាំ គ្នា យកដៃខ្ពប់ មុខ និង មាត់ ជា សារ បញ្ជាក់ អោយដឹងថា វាពិតជា មិនគួរអោយជឿ ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់ តែច្បាស់ តាមដាន ទស្សនា បន្តិចទៅ ៖

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: TESTICLE Sport car Mark Parisi Nissan 370 Unt news Viral video