CamNews

ព័ត៌មានអន្តរជាតិ 

កាត់ទោស ប្រហារជីវិត ភារវករ ៣​ នាក់ ក្រោយធ្វើសកម្មភាព វាយប្រហារ ភារវកម្ម

ព័ត៌មានអន្តរជាតិ ៖    ភារវករ ៣ នាក់ ត្រូវបានកាត់ទោស ប្រហារជីវិត ខណៈ ៥ នាក់ផ្សេងទៀត ជាប់ ទោសជាប់ពន្ធនាគារ ច្រើនឆ្នាំ​ ខណៈតុលាការ តំបន់ស្វ័យយ័ត Xinjiang Uygur ភាគពាយព្យប្រទេស ចិន ចេញសេចក្តីសម្រេច នៅព្រឹកថ្ងៃច័ន្ទ នេះ ។

គួរបញ្ជាក់ថា ការកាត់ទោស អោយបណ្តា   ក្រុមភារវករ ​​ ខាងលើ  ជាប់ទោសទៅបាន ក្រោយពីពួកគេ បានចេញសកម្មភាព វាយប្រហារភារវកម្ម កាលពីអំឡុង  ខែ  តុលា ឆ្នាំ ២០១៣ កន្លងទៅនេះ នៅឯទី លាន ធានអានមិន ។ នៅក្នុងសាលដឺកា សម្រេចកាត់ទោស តុលាការ Urumqi Intermediate People បានសម្រេចកាត់ទោសលោក Husanjan Wuxur លោក  Yusup Umarniyaz និងលោកYusup Ahmat ប្រហារជីវិត បន្ទាប់ពីផ្តន្ទាទោស ពួកគេ ពីបទ រៀបចំ ក៏ដូចជា   ដឹកនាំ ក្រុមភារវករ ធ្វើការវាយប្រហារ ទៅលើសន្តិសុខសាធារណៈ ជាមួយនឹង វិធីសាស្រ្ត ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា     ក្រុមភារវករ  ៣  នាក់ ផ្សេងទៀត​  មានឈ្មោះ Tohti Mehmat, Tursunjan Abliz និង Abla Niyaz ត្រូវបានផ្តន្តាទោស    អោយ ជាប់ពន្ធនាគារ ពី ៥ ទៅ ១០ ឆ្នាំ ពីបទ ចូលដៃក្នុងការវាយប្រហារ កាលពីអំឡុងឆ្នាំ ២០១៣   កន្លងទៅ    ។  គួរបញ្ជាក់  កាលពីអំឡុងចុងឆ្នាំ​២០១៣ កន្លងទៅនេះ ពោល នៅក្នុងខែ តុលា ផ្ទាល់តែម្តង ក្រុមភារវក បានបើកការវាយប្រហារដោយ ជិះឡានហ្ស៊ីប ចូលទៅក្នុងហ្វូងមហាជន និង បំផ្ទុះឡើង នូវស៊ីទែនសាំង រថយន្ត ​ រហូតបានបណ្តាល អោយ មនុស្ស ២ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៤០នាក់ផ្សេងទៀតទទួលរងរបួសធ្ងន់ស្រាល៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី


Tags: china Int news Unt news Unt news Hong Kong Beijing Shanghai Tiananmen