CamNews

ព័ត៌មានអន្តរជាតិ 

អាស៊ីភាគអាគ្នេយ៍ ជួបគ្រោះធំ ? មនុស្ស មួយម៉ឺននាក់ ប្រឈមនឹងការ ស្លាប់បាត់បង់ជីវិត

ព័ត៌មានអន្តរជាតិ ៖  បើយោងតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុក  កាលពីថ្ងៃអាទិត្យ
ម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថា បើតាមការព្យាករណ៍   ក្រុមមនុស្សដែលមាន
សមាជិកដល់ទៅ មួយម៉ឺននាក់ មកពីខេត្ត Leyte ភាគកណ្តាលប្រទេសហ្វីលីពីន អាចនឹង
ស្លាប់បាត់បង់ជីវិត   ក្រោយមានការវាយប្រហារពីសំណាក់ខ្បល់ព្យុះទីហ្វុងដ៏មានឥទ្ធិពល
ខ្លាំងបំផុត ឈ្មោះ ហាយយ៉ាន។

ជាមួយនឹងការវាយប្រហារពីសំណាក់ខ្យល់ព្យុះមួយនេះក្រុង Tacloban ត្រូវបានរកអោយ
ឃើញថា ទទួលរងនូវឥទ្ធិពលអាក្រក់ជាងគេ   ពោលគឺ  បានបណ្តាលអោយហេដ្ឋារចនា
សម្ព័ន្ធមួយចំនួនធំ រងនូវការខូចខាតទាំងស្រុង ។    ដោយឡែក  បើតាមការអោយដឹងពី
គេហទំព័រសារព័ត៌មានបរទេស  នាចុងសប្តាហ៍កន្លងទៅនេះ  អោយដឹងថា  ជនរងគ្រោះ
ដែលស្លាប់បាត់បង់ជីវិត ក្នុងគ្រោះធម្មជាតិលើកនេះ បានកើនឡើងដល់ទៅ ១ ពាន់នាក់
ជាងហើយ នៅក្នុងនោះ មនុស្សច្រើនជាង ១ សែន ២ ម៉ឺននាក់ បានផ្អើលនាំគ្នារត់ភៀស
ខ្លួន និងជម្លៀសខ្លួនទៅកាន់ទីទួល មានសុវត្ថិភាព។


យ៉ាងណាមិញ       ខណៈប្រទេសនេះ  កំពុងតែជួបនឹងការវាយប្រហារខ្យល់ព្យុះធម្មជាតិ
ហើយនោះ រដ្ឋាភិបាល ក៏ដូចជា កាកបាទក្រហមប្រទេសហ្វីលីពីន បានចេញនូវប្រតិបត្តិ
ការ ចេញជួយសង្គ្រោះរបស់ខ្លួន។


គួររំឭកផងដែរថា ខ្យល់ព្យុះ ហាយយ៉ាន ត្រូវបានគេរកអោយឃើញថា ជាខ្បល់ព្យុះដ៏មាន
ឥទ្ធិពលខ្លាំងបំផុតរបស់ពិភពលោក បើចាប់គិតតាំងពីដើមឆ្នាំនេះ ខណៈវាគឺជាគ្រោះធម្ម
ជាតិដ៏អាក្រក់បំផុត    ក្នុងទំព័រប្រវត្តិសាស្រ្តប្រទេសហ្វីលីពីន  ពោលគឺ ខ្បល់ព្យុះមួយនេះ​
មានល្បឿនដល់ទៅ ៣២០  គ.ម ក្នុងមួយម៉ោង    ។ មកដល់ពេលនេះ  ព្យុះ  ហាយយ៉ាន
កំពុងធ្វើដំណើរ​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង   ឆ្ពោះ​មកកាន់​ភាគ​កណ្ដាល  និង​ភាគ​ខាង
ជើង​វៀតណាម ភាគ​ឦសាន​កម្ពុជា និង​ប្រទេស​ឡាវ ប៉ុន្ដែ​វា​នឹង​អស់​ថាមពល នៅពេល​
ទៅដល់​ប្រទេស​ចិន នា​ថ្ងៃទី ១២ខាងមុខ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Haiyan Typhoon Philippine Asia Manila