CamNews

ព័ត៌មានអន្តរជាតិ 

មន្រ្តីប៉ូលីស ៣ រូប​ ស្លាប់ក្នុង ឧបទ្ទេវហេតុ បំផ្ទុះគ្រាប់បែក ក្នុងហ្វូងការផ្ទុះ ការតវ៉ា

ព័ត៌មានអ​ន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស alja - zeera ទើបតែបានចេញផ្សាយ កាលពីវេលាថ្ងៃត្រង់​ ម៉ោង មួយរសៀល ថ្ងៃ ៤ មីនា ឆ្នាំ ២០១៤ អោយដឹងថា យ៉ាងហោចណាស់ មន្រ្តីប៉ូលីស ៣ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីមានករណី បំផ្ទុះគ្រាប់បែក ដែលបានបញ្ជា ពីចម្ងាយ អំឡុងពេលដែលមានការផ្ទុះការតវ៉ា នៅភូមិមួយកន្លែង ភាគខាងលិច ក្រុង ប៉ាណាម៉ា ប្រទេស បារ៉ែន ។

យ៉ាងណាមិញ បើតាមការដឹង ពីទីភ្នាក់ងារ សារព័ត៌មាន រដ្ឋ សហព័ន្ធ អារ៉ាប់ អ៊ីមីរ៉េត WAM អោយ ដឹងថា​ មន្រ្តីប៉ូលីសម្នាក់ ក្នុងចំណោម មន្រ្តីប៉ូលីស ៣ នាក់ ដែលបានស្លាប់បាត់បង់ជីវិតនោះ គឺជា មន្រ្តីប៉ូលីស មកពីប្រទេសរបស់ខ្លួន បម្រើការអោយ ក្រុម​ប្រឹង្សា កិច្ចសហប្រតិបត្តិការឈូងសមុទ្រ ទទួលបន្ទុក ទំនួលខុសត្រូវ ខាងប្រជុំកោះ ដោយនៅក្នុងនោះ គេបានស្គាល់អត្តសញ្ញាណជា អនុ សេនីយ៍ Tareq Mohammed al-Shehhi ។

ក្រុម គណបក្សប្រឆាំង ដ៏សំខាន់ របស់ប្រទេសបារ៉ែន ថ្កោលទោស ការទម្លាក់គ្រាប់បែក នេះថាជា បទល្មើសព្រហ្មទណ្ឌ មួយនិង បានជំរុញឱ្យ អ្នកគាំទ្រ ដើម្បីធានាថា ក្រុមអ្នកតវ៉ា ដោយសន្តិវិធី ប្រើមធ្យោបាយ តែមួយគត់ដើម្បី ជំរុញ ការទាមទារ របស់ពួកគេសម្រាប់ ការធ្វើកំណែទម្រង់ ។

យ៉ាងណាមិញ បើតាមការអោយដឹង ពីក្រសួងមហាផ្ទៃ របស់ប្រទេសនេះ អោយដឹងថា ការបំផ្ទុះ គ្រាប់បែកអត្តឃាត ពីចម្ងាយលើកនេះ អាចកើតឡើងទៅបាន ខណៈមន្រ្តីប៉ូលីស បានចុះធ្វើបទ អន្តរាគមន៍ បំបែកហ្វូងបាតុករ ពោលអំឡុងពេលដែលមានការប្រឈមមុខ ជាមួយនឹងក្រុមបាតុករ ក៏ដូចជា ភារវករ ៕

ប្រែសម្រួល ៖ កុសល
ប្រភព​ ៖ aljazeera


Tags: Int news Unt news Viral video Breaking news Bahrain Middle East Police