CamNews

យល់ដឹង 

ការងារទាក់ទាញបំផុតក្នុងពិភពលោកសម្រាប់បុរស

នៅក្នុងស្ថានភាពនៃសេដ្ឋកិច្ចកំពុងធ្លាក់ចុះ និងអាត្រានៃអ្នកបាត់បង់ការងារកើនឡើង ប៉ុន្ដែ
មានការងារពិសេសៗជាច្រើនសម្រាប់បុរស វាជាការងារដែលយើងគិតថាមានតែនៅក្នុង
សុបិនប៉ុណ្ណោះទើបអាចរកបាន។

សាកល្បងកម្រិតផាសុខភាពនៃគ្រែនៅក្នុងសណ្ឋាគារ


ការងារនេះ ថ្វីបើត្រូវបានគេដឹងនៅលើពិភពលោក ប៉ុន្ដែវាគឺជាការងារក្នុងសុបិនមួយ ព្រោះ
ថាពុំមានអ្វីលំបាក និងមិនមានភាពមមាញឹក តែអាចរកបា្រក់បានច្រើន។ ​ប្រធានផ្នែក
ដំណេក លោក Michel នៃប្រព័ន្ធសណ្ឋាគារ Travelodge នៅក្រុងឡុងគឺជាអ្នកបំរើការអោយ
កិច្ចការប្រភេទនេះ។ ជារៀងរាល់សប្ដាហ៍ Michel ត្រូវធ្វើដំណើរទៅកាន់សាខានៃសណ្ឋាគារ
Travelodge នៅជុំវិញពិភពលោក និងចំណាយពេលពី ៣ ទៅ ៤ម៉ោងដើម្បីសាកល្បងគេង
នៅលើគ្រែរបស់សណ្ឋាគារនេះ ក្នុងបំណងត្រួតពិនិត្យ និងធានានូវកម្រិតផាសុខភាពរបស់
គ្រែនៃសាខាសណ្ឋាគារនេះ។

ភ្លក់ស្រា ស្រាបៀរ


បើទោះមិនមែនជាការងារថ្មី ប៉ុន្ដែវាមានភាពទាក់ទាញខ្លាំងសម្រាប់បុរស ខណៈពួកគេបាន
ក្រេបរសជាតិស្រា និងស្រាបៀររាប់មិនអស់នៅទូទាំងពិភពលោក។ ប៉ុន្ដែការងារនេះក៏ទាម
ទារអោយយើងមានអណ្ដាតល្អ និងពិសេស ព្រមទាំងមានបទពិសោធច្រើនក្នុងការញ៉ាំស្រា
បៀរ ដែលជាប្រការមួយមិនមែនអ្នកណាក៏អាចធ្វើបាននោះដែរ។

ទប់ទ្វាររថភ្លើងក្រោមដី


ស្ថានីយរថភ្លើងក្រោមដីនៅក្រុង Tokyo តែងចង្អៀតណែនដោយមនុស្សនៅមុនពេកចូលធ្វើ
ការ ហើយអ្នកដំណើរតែងត្រូវឈររង់ចាំដើម្បី "សម្រុក"ឡើង នៅមុនពេលទ្វាររថភ្លើងត្រូវ
បានគេបិទ។ ដូច្នេះ ការងារថ្មីមួយត្រូវបានបង្កើតឡើង គឺការងារទប់ទ្វាររថភ្លើង។ អ្នកបំរើការ
សម្រាប់ការងារ គឺត្រូវទប់ទ្វាររថភ្លើងដើម្បីអោយភ្ញៀវអាចចូលក្នុងរថភ្លើងជាបន្ដបន្ទាប់។

ជាងថតរូប bikini

"គ្រាន់តែនឹកគិតដល់ការដែលបានមើលស្រីស្អាតរាប់មិនអស់ស្លៀកឈុត bikini គេក៏មាន
ការរំភើបណាស់ទៅហើយ" នេះគឺជាការគិតជាទូទៅរបស់បុរស ចំពោះការងារដ៏ទាក់ទាញ
នេះ។

បង្កើតបទពិសោធន៍ហ្គែម


ការដែលបានសាកល្បងលេងហ្គែមថ្មីៗបំផុត និងបានទទួលប្រាក់ពីការលេងនេះផងនោះ
គឺជាប្រការដ៏អស្ចារ្យមួយសម្រាប់អ្នកញៀនហ្គែម។

សាកល្បងស្រោមអនាម័យ


ក្រុមហ៊ុនមួយរបស់អូស្ដ្រាលី បានជ្រើសរើសបុគ្គលិកដើម្បីសាកល្បងប្រើប្រាស់ស្រោមប្រើ
អនាម័យថ្មីរបស់ក្រុមហ៊ុននេះ។ លក្ខណនៃការជ្រើសរើសគឺពិតជាសាមញ្ញ ដោយអ្នកមក
ដាក់ពាក្យត្រូវតែជាបុរសភេទ និងមានអាយុលើសពី ១៨ឆ្នាំ។ ការងារនេះមិនត្រូវបានផ្ដល់
បា្រក់ខែនោះទេ ប៉ុន្ដែបានទទួលស្រោមអនាម័យដែលមានតម្លៃ ៦០ដុល្លារពីក្រុមហ៊ុនជា
មួយនឹងការស្នើតែមួយគត់៖ ត្រូវតែសងមកវិញនូវអារម្មណ៍ស្រើបស្រាលរបស់អ្នក បន្ទាប់
ពីបានប្រើប្រាស់។ ក្នុងចំណោមបេក្ខជន ២០០នាក់ដែលត្រូវបានជ្រើសរើសនឹងមានម្នាក់
អាចទទួលបានប្រាក់រង្វាន់ ១.០០០ដុល្លារអាមរិកពីក្រុមហ៊ុន។ វាជាការងារដែលគួរមាន
មោទនភាពមួយប្រសិននៅក្នុង CV របស់អ្នកមានបទពិសោធបែបនេះ ព្រោះថា ការងារ
ដែលអ្នកបានធ្វើនោះគឺ "រួមមេត្រី" ជាមួយមនុស្សផ្ទុលភេទ។

សាកល្បងជិះស្ពានជំរិល


ការងារនេះពិតជាការកំសាន្ដមួយដ៏ល្អ ខណៈដែលអ្នកគ្រាន់តែជិះរំអិលខ្លួនពីស្ពានទឹកជំរិល
ដើម្បីទទួលអារម្មណ៍ចំពោះកំពស់ និងសីតុណ្ហភាពរបស់ទឹកនៅខាងក្រោម។

ចារជន


ថ្វីបើវាជាការងារមួយប្រកប់ដោយគ្រោះថ្នាក់ និងទាមទារអោយមានចិត្តក្លាហានខ្ពស់បំផុត
សម្រាប់បំពេញការងារដែលបានដាក់ចេញ ប៉ុន្ដែការទាក់ទាញរបស់ការងារនេះចំពោះបុរស
គឺមានជានិច្ច៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing

Tags: strangejobsstrange job