CamNews

មិនគួរឲ្យជឿ 

អស់ទាស់ ៖ អ្នកនេសាទ ប្រមាញ់បានត្រីយក្ស ទម្ងន់ដល់ទៅ ៣១០ គ.ក មានប្រវែង ២,៦៥ ម៉ែត្រ

ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដែល
ទើបតែបានចេញផ្សាយ   កាលពីវេលាល្ងាច  ថ្ងៃព្រហស្បត្តិ៍  ម្សិលមិញនេះ​អោយដឹងថា ត្រី
ដ៏ធំមួយក្បាល ត្រូវបានរកអោយឃើញថា អ្នកនេសាទជនជាតិចិន ប្រមាញ់បាន ។

ប្រភពសារព័ត៌មានដដែលនេះបន្ថែមថា   ត្រីដ៏ធំមួយក្បាលនេះ​  មានទម្ងន់ដល់ទៅ ៣១០
គីឡូក្រាមឯណោះ ខណៈវាមានប្រវែងដល់ទៅ ២,៦៥ ម៉ែត្រ ក្រោយពីត្រូវបានអ្នកនេសាទ
ជនជាតិចិន ចាប់បាននៅឯដែនសមុទ្រចិនខាងត្បូង ប្រជុំកោះ Nansha ។

យ៉ាងណាមិញ    បើយោងតាមរបាយការណ៍ស្រដៀងគ្នានេះ  ចេញផ្សាយដោយគេហទំព័រ
ព័ត៌មានបរទេស    news.163.com  អោយដឹងថា  ត្រីយក្សដ៏ធំមួយក្បាលនេះ  ពិតជាមាន
សមត្តភាពខ្ពស់ ក្នុងការយកទៅចំអិន  ដោយធ្វើការបម្រើជូនភ្ញៀវបានរាប់រយនាក់   ។  ប្រ
ភពដដែល គូសបញ្ជាក់ថា ត្រីយក្សដ៏ធំមួយក្បាលនេះ   ត្រូវបានលក់ទៅអោយសណ្ឋាគារ
ក្នុងស្រុកមួយកន្លែង កាលពីថ្ងៃទី ៩ ខែវិច្ឆិកា កន្លងផុតទៅថ្មីៗនេះ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- កូនតូចយំខ្លាំងពេក ប្រកាសលក់ តាមអ៊ិនធើណេត ប៉ូលីសកំពុងតែតាមប្រមាញ់
- សំណាងហួស ក្មេងស្រីតូច ធ្លាក់ពីជាន់ទី ៦ មិនខ្ចីស្លាប់

- រងរបួស ៣ នាក់ ក្រោយមានការផ្ទុះអាវុធ បាញ់គ្រាប់ពិត នៅក្នុងវិទ្យាល័យ

- ប្រមាញ់បានរូបថត ជនសង្ស័យ នាំយកក្រពើ បង្អើល ពេញអាកាសយានដ្ឋាន

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Singapore Huge Fish Grouper Giant fish Nansha