CamNews

ជីវិត និងការងារ 

សម្រស់សោភា របស់មហាសេដ្ឋីនី វ័យក្មេងបំផុត នៅប្រទេសចិន

ក្នុងវ័យ ៣២ឆ្នាំ Yang Huiyan បានក្លាយជាមហាសេដ្ឋីនីដែលមានទ្រព្យច្រើនបំផុត នៃប្រទេស
ចិន សម្រាប់ឆ្នាំ ២០១៣ ។ ក្រៅពីមានប្រាក់ច្រើន Yang Huiyan ក៏មានសម្រស់ដ៏ស្រស់ស្អាតផង
ដែរ។


Yang Huiyan អាយុ ៣២ឆ្នាំ ជាមហាសេដ្ឋីនី របស់ចិន ដែលមានទ្រព្យ ៨,៣ពាន់លាន
ដុល្លារអាមេរិក


Yang Huiyan គឺជាស្ថាបនិកនៃក្រុមហ៊ុនអចលនទ្រព្យ Country Garden   ដ៏ល្បីឈ្មោះនៅចិន។
ឆ្នាំ ២០០៧ បន្ទាប់ពីបានទទួលមរតកជាភាគហ៊ុនរបស់ឪពុក Yang Huiyan ត្រូវបានទស្សនាវដ្ដី
Forbes ជ្រើសរើសទៅក្នុងបញ្ជី ស្ដីអំពីអ្នកមានបំផុតក្នុងពិភពលោក ហើយចាប់តាំងពីឆ្នាំ ២០០៧
មកដល់ពេលនេះ Yang Huiyan តែងមានវត្តមាននៅក្នុងបញ្ជីសេដ្ឋីនីវ័យក្មេងបំផុតនៅចិន។


បើទោះជាបានទទួលមរតកជាទ្រព្យសម្បត្តិដ៏ច្រើនពីឪពុករបស់នាង ប៉ុន្ដែ Yang ក៏បានបង្ហាញថា ខ្លួនជាមនុស្សមានសមត្ថភាព គឺមិនមែនជាអ្នកទទួលមរតកដែលគ្មានបានការណ៍នោះទេ​ជាមួយ
នឹង​សញ្ញាបត្រជំនាញផ្នែកគ្រប់គ្រងពាណិជ្ជកម្ម Yang បានដឹកនាំ​​ក្រុមហ៊ុន ប្រកបដោយជោគជ័យ ហើយកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។


មិនត្រឹមតែសម្បូរទ្រព្យប៉ុណ្ណោះទេ Yang Huiyan ក៏មានសម្រស់ទាក់ទាញយ៉ាងខ្លាំង ធ្វើឱ្យបុរស
ជា​ច្រើនស្រមៃចង់បាន។ ប្រភពព័ត៌មានឱ្យដឹងថា សេដ្ឋីនីវ័យក្មេងរូបស្រស់សោភានេះ មានបុរស
រាប់មិនអស់ កំពុងតាមស្រឡាញ់   ប៉ុន្ដែ មិនទាន់មានបុរសណាម្នាក់   អាចធ្វើឱ្យបេះដូងរបស់នារី
ម្នាក់នេះ រំជើបរំជួលនៅឡើយ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

សេដ្ឋីរបស់ Starbucks ៖ បង្កើតក្ដីស្រមៃ ពីតំបន់សំបុកកណ្ដុរ

ផលិតអាវសម្រាប់មាន់ ក៏ជាវិធីរកប្រាក់ ប្រកបដោយភាព ច្នៃប្រឌិត

វិធី ៩យ៉ាង ដើម្បីក្លាយជា អ្នកមាន

សេវាកម្មបុណ្យសពនៅចិន ៖ វិស័យដែលរកប្រាក់បាន ១៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ



 
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ cafebiz


Tags: China's youngest billionaire woman Country Garden Yang Huiyan China youngest billionaire