CamNews

យន្ដហោះស្ទើរតែត្រូវខ្យល់បក់ប៉ើងពេលចុះចត

ខ្យល់ខ្លាំងបានបណ្ដាលអោយការចុះចតតាមធម្មតារបស់យន្ដហោះនានានៅ Bilbao
ប្រទេសអេស្ប៉ាញ ក្លាយជាប្រការដ៏គ្រោះថ្នាក់បំផុត ប៉ុន្ដែយន្ដហោះមួយចំនួនធំនៅតែ
សម្រេចចិត្តចុះចត។

កាលពីថ្ងៃទី ២៥ កន្លងទៅ មានខ្យល់ខ្លាំងមួយនៅព្រលានយន្ដហោះ Loiu នៅក្រុង Bilbao
ប្រទេស អេស្ប៉ាញ ធ្វើអោយយន្ដហោះមួយចំនួនដែលត្រូវចុះចតមានការលំបាក។ ការចុះ
ចតនៅក្នុងស្ថានភាពមានខ្យល់ខ្លាំងបែបនេះ យន្ដហោះអាចនឹងត្រូវខ្យល់បក់អោយប៉ើង
ប្រសិនអ្នកបើកបរមិនមានស្មារតិ និងជំនាញគ្រប់គ្រាន់។

នៅក្នុងហេតុការណ៍ខាងលើ យ៉ាងហោចណាស់ក៏មានយន្ដហោះចំនួន ៤គ្រឿង មិនអាច

ចុះចតបាន ពួកគេក៏បានសម្រេចចិត្តប្ដូរទៅចុះចតនៅព្រលានយន្ដហោះផ្សេង។

ប៉ុន្ដែមានយន្ដហោះមួយចំនួននៅតែសម្រេចចិត្តចុះចតនៅព្រលានយន្ដហោះនេះ ការចុះ
ចតនេះ បានធ្វើអោយអ្នកដំណើរមានការភ័យខ្លាចយ៉ាងខ្លាំង។

គួរបញ្ជាក់ថា ខ្យល់ខ្លាំងបានវាយប្រហារមកលើទីក្រុងនៅក្បែរឆ្នេរសមុទ្ររបស់អេស្ប៉ាញ
កាលពីថ្ងៃទី ២៥មេសា ប៉ុន្ដែមិនបានបង្កអោយមានគ្រោះថា្នក់ធ្ងន់ធ្ងរកើតឡើងនោះទេ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT/YT

Tags: spain plane