CamNews

រថយន្ត 

ពិព័រណ៍រថយន្ដអន្ដរជាតិចិនឆ្នាំ២០១២ មានគេ ចាប់អារម្មណ៍ច្រើន

 

វិស័យឧស្សាហកម្មរថយន្ដនាពេលបច្ចុប្បន្នហាក់ដូចជាមានការយកចិត្តទុកដាក់ទៅលើ
ពិព័រណ៍រថយន្ដអន្ដរជាតិចិន ច្រើនជាងពិព័រណ៍ដែលមានអាយុកាលវែងផ្សេងទៀតរបស់
ពិភពលោក នៅ Detroit, Frankfurt, Paris, និង Geneva។

ពិព័រណ៍រថយន្ដអន្ដរជាតិចិននៅប៉េកាំងឆ្នាំ ២០១០


ពិធីតាំងពិព័រណ៍អន្ដរជាតិចិនឆ្នាំ ២០១២ នេះចាប់ផ្ដើមពីថ្ងៃទី ២៣មេសាដល់ថ្ងៃទី ២ នៃខែ
ឧសភានៅក្រុងប៉េកាំង។ ពិធីនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅប្រទេសចិន ដោយ
មួយឆ្នាំធ្វើនៅសៀងហៃ និងមួយឆ្នាំធ្វើនៅប៉េកាំង។

នាពេលបច្ចុប្បន្ន នៅក្នុងវិស័យឧស្សហកម្មរថយន្ដក្នុងពិភពលោក គេមានការយកចិត្ដទុក
ដាក់ខ្លាំងទៅលើពិព័រណ៍រថយន្ដអន្ដរជាតិចិនជាជាងពិព័រណ៍រថយន្ដនៅ Detroit, Frankfurt
Paris និង Geneva។ ក្រុម CEO នៃក្រុមហ៊ុនផលិតរថយន្ដធំៗដែលមិនធ្លាប់ចូលរួមនៅជប៉ុន ឬកូរ៉េខាងត្បូងនឹងនាំគ្នាធ្វើដំណើរទៅកាន់ក្រុងប៉េកាំង។

លោក Carlos Ghosn អគ្គនាយកសម្ព័ន្ធ Renault-Nissan នឹងបង្ហាញម៉ូដែល sedan ប្រភេទ
ប្រណិត Talisman របស់ក្រុមហ៊ុន ដែលនេះគឺជាកំណែចិនរបស់ម៉ូដែល SM7 ដែលត្រូវបាន
ក្រុមហ៊ុន Renault Samsung ដំឡើងនៅប្រទេសកូរ៉េខាងត្បូង។

ពេលនោះ អគ្គនាយក Akio Toyoda របស់ Toyoda និងអគ្គនាយក Dan Akerson របស់
GM ក៏នឹងមានវត្តមាននៅក្នុងពិធីបង្ហាញម៉ូដែលរថយន្ដថ្មីៗរបស់ខ្លួនផងដែរ។ Toyota នឹង
ឧទ្ទេសនាមម៉ូដែលរថយន្ដចំនួន ៥០នៅក្នុងព្រឹតិការណ៍នេះ ដោយរួមទាំង Lexus ដែល
ក្នុងនោះមានរថយន្ដមិនបង្កផលវិបាកដល់បរិស្ថាន ដូចជារថយន្ដ hybrid ជាដើម។

បណ្ដាក្រុមហ៊ុនផលិតរថយន្ដនៅកូរ៉េខាងត្បូងដូចជា Kia និង Hyundai ឬ Renault Samsung
និង Ssangyong នឹងចាត់ទុកពិធីពិព័រណ៍រថយន្ដអន្ដរជាតិចិនឆ្នាំ ២០១២នេះថាជាឱកាស
ល្អដើម្បីពង្រីកទីផ្សាររបស់ខ្លួននៅប្រទេសចិន។ Hyundai នឹងបញ្ចេញរថយន្ដ Avante សេរី
ថ្មីបំផុតរបស់ខ្លួនក្នុងពិព័រណ៍នេះ៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Chosun,DT


Tags: car show exhibition china