CamNews

ប្លែកៗ 

មី អូដុង សរសៃយក្ស នៅប្រទេសជប៉ុន

បើទៅដល់ស្រុកជប៉ុនហើយមិនបានញុំាមី អូដុង នោះគឺគេថាយើងមិនទាន់ទៅដល់ស្រុកជប៉ុនកប់
នោះទេ គឺទៅបានត្រឹមតែប៉ឹមៗប៉ុណ្ណោះ។ មី អូដុង នេះគឺជាអាហាររបស់ជនជាតិ ជប៉ុន យូរអង្វែង
ណាស់មកហើយ ដែលជាមីមានឈ្មោះល្បីទូទាំងប្រទេសហើយ ទេសចរណ៍មកពីគ្រប់ទិសទីក៏
ចង់មកសាករសជាតិមីនេះផងដែរ។

ហាងលក់មី អូដុង សរសៃយក្ស

ហើយកាលពីពេលថ្មីៗនេះមានហាងមួយនៅទីក្រុង ក្យូតូ ប្រទេសជប៉ុនបានបើកបំរើសេវាកម្មមី
អូដុង ដែលប្លែកពីប្រពៃណីបូរាណ គឺមីរបស់គេមានតែមួយសរសៃនោះទេ ដែលមួយសរសៃនោះ
គឺធំ និយាយរួមទៅគឺមួយចាន មានមួយសរសៃធំតែម្ដង។

ហាងនោះមានឈ្មោះថាហាង Tawaraya ដែលបានបើកលក់មី អូដុង និងមីប្រពៃណីជប៉ុនគ្រប់ប្រ
ភេទមកជាង ១ ខែមកហើយដែល ពួកគេមានចុងភៅចំណាន ដែលអាចចម្អិនមី អូដុង ដែលមាន
សរសៃយក្សនេះបានឆ្ងាញ់ហើយមិនសាប។ ជាធម្មតាមីកាលណាដែលមានសរសៃធំហើយនោះ
វាច្រើនតែញុំាទៅមានរសជាតិសាប ហើយមិនចូលជាតិជាមួយនឹងស៊ុប ប៉ុន្តែចំពោះមី អូដុងដែល
មានសរសៃយក្សនេះត្រូវបានគេសរសើរថា ជាមីដែលរក្សារសជាតិដើមបាន ១០០ ភាគរយ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: japan food noodle