CamNews

យល់ដឹង 

ស្ថាបនិកបង្កើតទំព័រ Megaupload លោក Kim Dotcom ត្រូវបានដោះលែងអោយនៅក្រៅឃុំ

យោងតាមប្រភពពត៌មានថ្មីបំផុតមួយបានអោយដឹងថា ស្ថាបនិកអ្នកបង្កើតគេហទំព័រចែក
រំលែក Megaupload រួមជាមួយបុគ្គលមួយចំនួនទៀតដែលពាក់ព័ន្ធនូវក្នុងរឿងការឃាត់ខ្លួន
កាលពីកំឡុងខែមុននេះនៅក្នុងប្រទេស New Zealand ទើបតែត្រូវបានដោះលែងអោយនៅ
ក្រៅឃុំបន្ទាប់ពីត្រូវបានចាប់ដាក់គុកមួយរយៈពេលដោយសារតែពាក់ព័ន្ធនៅក្នុងបទល្មើស
រំលោភកម្មសិទ្ធិលើប្រព័ន្ធអ៊ីធើណែត។

រយៈកាលមុននេះមួយសប្តាហ៍ បុគ្គលិកអ្នកសរសេរកម្មវិធីលើកុំព្យូទ័រលំដាប់ខ្ពស់បំផុតរបស់
Megaupload ឈ្មោះ Bram van der Kolk ក៏ត្រូវបានដោះលែងអោយនៅក្រៅឃុំផងដែរ និង
ត្រូវបានធ្វើការហាមប្រាមមិនអោយប្រើប្រាស់ Internet រហូតដល់ពេលរាល់កិច្ចការទាំង
ឡាយដែលពាក់ព័ន្ធនឹងបទល្មើសនោះត្រូវបានដោះស្រាយរួចរាល់ទាំងស្រុង។

ក្នុងនោះស្ថាបនិកអ្នកបង្កើត Megaupload លោក Kim Dotcom ក៏ប្រហែលជានឹងត្រូវបានធ្វើ
ការហាមប្រាមមិនអោយប្រើប្រាស់ Internet ដូចគ្នានេះដែរនៅក្រោយពេលដែលលោកត្រូវ
បានដោះលែងអោយនៅក្រៅឃុំ។

ថ្វីត្បិតតែត្រូវបានដោះលែងអោយនៅក្រៅឃុំនៅឯ New Zealand ក៏ពិតមែន ប៉ុន្តែលោក
Kim Dotcom រួមជាមួយសហសេវិករបស់ខ្លួន នៅតែត្រូវប្រឈមមុខជាមួយនឹងការចេញ
បត្យាប័ន (ការប្រគល់អ្នកទោសឧក្រិដ្ឋទៅអោយសមត្ថកិច្ចនៃប្រទេសរបស់ខ្លួនវិញ) ដោយ
រដ្ឋាភិបាលអាមេរិក ពីទោសចោទប្រកាន់ថារំលោភប័ណ្ណកម្មសិទ្ធិលើប្រព័ន្ធអ៊ីនធើណែត,
លាងលុយកខ្វក់,ចូលដៃចូលជើងជាមួយសកម្មភាពប្រមូលប្រយោជន៍ពីរាល់ខ្លឹមសារទាំង
ឡាយដោយខុសច្បាប់នៅលើប្រព័ន្ធអ៊ីនធើណែត។

Kim Dotcom ត្រូវបានស្ថាប័នមានសមត្ថកិច្ច New Zealand ចាប់ឃាត់ខ្លួនដោយមូលហេតុ
ខ្លាចក្រែងលោកធ្វើនិរទេសខ្លួនចេញពីប្រទេសនេះដោតលួចលាក់ខុសច្បាប់ក្រោមការចោទ
ប្រកាន់ដោយគ្មានភស្តុតាងពីខាងភាគីអាមេរិក។ ប៉ុន្តែតុលាការក្នុងប្រទេស New Zealand បានធ្វើការច្រានចោលនូវមូលហេតុទាំងនោះ ពីព្រោះតែរាល់គណនី ក៏ដូចជាសំណុំបែបបទ, លិខិតឆ្លងដែនរបស់លោក Kim ត្រូវបានដកហូតទាំងអស់។ ចំពោះរឿងដែលចោទប្រកាន់
ថាលោក Kim Dotcom រត់គេចចេញពីប្រទេសនេះគឺគ្មានមូលដ្ឋាននោះឡើយ៕

ប្រភព៖ Mashable
ដោយ៖ រស្មី

Tags: electronictechnologymegauploadmegaupload founderkim dotcombram van der kolk