CamNews

ព័ត៌មានអន្តរជាតិ 

រំលោភបូក រហូតមានកូន រួចទាត់ចោល លទ្ធផល ជាជនអន្តោប្រវេសន៍ ធ្លាក់ដល់ទឹកដី កម្ពុជា

ព័ត៌មានអន្តរជាតិ ៖ បណ្តាស្រ្តី មួយចំនួន មកពីក្រុមជន  អន្តោប្រវេសន៍ ស្វែងរកសិទ្ធជ្រកកោន​ នៃជន​ជាតិដើមភាគតិច ពីប្រទេស​មីយ៉ាន់ម៉ា ជនជាតិ Rohingya  ដែល   ធ្លាប់តែបង្ហាញវត្តមាន និងកំពុងតែ មានវត្តមាននៅជុំរុំបណ្តោះអាសន្នខុសច្បាប់ តាម  ព្រំប្រទល់ ដែន ប្រទេស ថៃ និង ម៉ាឡេស៊ី នោះពួក គេទាំងអស់គ្នាដែលជាស្រ្តី គឺជា  មុខ សញ្ញាចម្បង ក្នុងការ តាមចាប់រំលោភបូកពីសំណាក់ក្រុមជនអន្ធ ពាលរកស៊ីជួញដូរមនុស្ស  ខុសច្បាប់ ដែល  បានចាប់បង្ខាំងគេទុក តួយ៉ាង ស្រ្តី ២ នាក់ ហើយ ពរពោះ ដោយឧក្រិដ្ឋកម្ម ជាន់ឈ្លឺមួយនេះ នៅ តាម   ព្រំប្រទល់ដែន នេះបើយោងតាមការដកស្រង់សម្រង់អត្ថ បទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ម៉ាឡេស៊ី ។


កិច្ចសម្ភាសន៍ដោយផ្ទាល់ ជាមួយ   នឹង ជនជាតិ  Rohingya  មានឱកាសរស់រាន ពីជុំរុំបណ្តោះអាសន្ន ខុសច្បាប់នៅតាមព្រំប្រទល់ដែន ប្រទេស   ទាំងពីរ ( ថៃ-ម៉ាឡេស៊ី) នាង Nur Khaidha Abdul Shukur អោយដឹងថា ស្រីក្មេងៗ និងស្អាតៗ មួយចំនួន  ត្រូវ   បានគេនាំខ្លួនចេញពីជុំរុំក្នុងព្រៃ នៅតំបន់ Pada - ng Besar ប្រទេសថៃ ។ សាក្សីរស់មា្នក់នេះ ធ្លាប់មានវត្តមាន   នៅជុំរុំខាងលើ កាលពី ១ ឆ្នាំមុន ខណៈ​បានផ្តល់ជាកិច្ចសម្ភាសន៍     នៅ  ថ្ងៃច័ន្ទ​ នេះ ។ " ជារៀងរាល់  យប់ ស្រីស្អាតៗ និង វ័យក្មេង ជនជាតិ Rohingya ត្រូវបាននាំខ្លួនចេញពីជុំរុំឃុុំខ្លួនបណ្តោះអាសន្ន   ខាងលើដោយក្រុមឆ្មាំរកស៊ីជួយដូរមនុស្ស ខុសច្បាប់ ដែលជាអ្នក បង្ខាំងទុកពួកគេនៅជុំរុំខាងលើ ខណៈបណ្តា  ស្រ្តីនាំខ្លួនចេញពីទីកន្លែងឃុំខ្លួន សុទ្ធតែទទួលរងនូវការរំលោភបំពានផ្លូវភេទ រំលោភបូក​ រហូតដល់មាន គភ៌ ដល់ទៅ ២ នាក់ថែមទៀត ផង " ។ ដោយឡែក ស្វាមី សាក្សីរស់ម្នាក់នេះ លោក Nurul Amin Nobi Hussein   ក៏បានបន្តអោយដឹង ថា ៖ ក៏មានករណីដូចគ្នានេះដែរ នៅខាង ព្រំប្រទល់ដែន ប្រទេស ម៉ាឡេស៊ី ។


គួរបញ្ជាក់ថា របកគំហើញ កាលពីអំឡុងខែមុន កន្លងទៅនេះ ស្តីពីបណ្តាផ្នូរជាច្រើនរកឃើញដំបូងនៅ ប្រទេសថៃ និងបន្ទាប់ នៅក្នុងប្រទេសម៉ាឡេស៊ី នោះ បានធ្វើអោយប្រជាជាតិ  អាស៊ីភាគអាគ្នេយ៍ មាន ការតក់ស្លុត និងរន្ធត់ ក៏ដូចជា ស្អប់ខ្ពើមជាខ្លាំង នូវទង្វើ ប្រឆាំងមនុស្សជាតិ   មួយនេះ តួយ៉ាង ជុំរុំខុស ច្បាប់ ៧ កន្លែងត្រូវបានរកឃើញ នៅក្នុងប្រទេសថៃ ដើមខែ ឧសភា ខណៈ   រកឃើញ សពខ្មោចសរុប ៣៣ នាក់ ។ ក្នុងរយៈពេលដ៏ខ្លី ពេលចុងខែ ឧសភា នៅឯភាគី ប្រទេស ម៉ាឡេស៊ី  ឯណោះវិញ ប៉ូលីស ប្រទេសម៉ាឡេស៊ី ធ្វើសេចក្តីរាយការណ៍ អោយដឹងថា ពួកគេបានរកឃើញ ជុំរុុំ   ខុ សច្បាប់ ២៨ កន្លែង មានផ្នូរខ្មោច ដល់ទៅ ១៣៩ កន្លែង ខណៈសពខ្មោច កំពុងតែ គាស់កកាយឡើង​ ជាបន្តបន្ទាប់ ។


គួរបញ្ជាក់ថា បណ្តាជុំរុំខុសច្បាប់បណ្តោះអាសន្នទាំងនោះ ទាំងនៅព្រំប្រទល់ដែន ប្រទេស  ថៃ និង ម៉ា ឡេស៊ីនោះ ត្រូវបានប្រើប្រាស់ ដោយក្រុមជួញដូរមនុស្សខុសច្បាប់ កេងប្រវ័ញផលចំណេញពីក្រុមជន ជាតិភាគតិច Rohingya ដែលបានភៀសខ្លួនចេញពី ដីប្រទេស មីយ៉ាន់ម៉ា ទីកន្លែងដែល  រងនូវទុក្ខទោ ម្នេញ ទៅស្វែងរកសិទ្ធជ្រកកោន នៅតាមបណ្តាប្រទេសដទៃ នៅក្នុងតំបន់ តាមរយៈការភៀសខ្លួនទាំង ផ្លូវគោក និងផ្លូវទឹក ដ៏ប្រឈមជាទីបំផុត ៕

- អាន ៖ រកឃើញ ផ្នូរ កណ្តាលព្រៃជ្រៅ មិនតិចជាង​ ៣០ ផ្នូរ មិនដឹងសពខ្មោច ជាអ្នកណា ស្លាប់ដោយរបៀបណា នៅឡើយ

- អាន ៖ រាប់ពាន់នាក់ ជួយសង្គ្រោះ ពីការរសាត់អណ្តែត លើសមុទ្រ គឺជាជនរងគ្រោះ ជួយដូរមនុស្ស ខុសច្បាប់

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន និង theglobeandmail


Tags: Asia India Int news Breaking news Unt news Hot news Breaking news Myanmar Rohingya