ជំងឺហឺត គឺជាជំងឺម្យ៉ាងដែលមានខ្យល់នៅក្នុងសួត បង្កឱ្យអ្នកដែលមានជំងឺហឺតនេះ ពិបាក
នឹងដកដង្ហើម និងដង្ហក់។ បញ្ហាទាំងនេះ គឺអាចបណ្តាលមកពី ការជក់បារី ថ្នាំញៀន ធូលី
ដី និងខ្យល់ពុល។
ដូច្នេះ ថ្ងៃនេះ យើងសូមផ្តល់ជូនលោកអ្នកនូវវិធីងាយៗ ដ៏មានប្រសិទ្ធិភាព មួយចំនួនដូច
ខាងក្រោម ដែលអាចជួយឱ្យព្យាបាលជំងឺហឺត ឱ្យជាសះស្បើយ បានដោយធម្មជាតិ។
វិធីទី១៖ សូមយកគ្រាប់ធញ្ញជាតិ fenugreek ២ សា្លបព្រាបាយ ដាក់ចូលក្នុងទឹក ១លីត្រ
ដាក់ដាំ រយៈពេល ៣០នាទី រួចត្រងយកទឹកទុក។ បន្ទាប់មក យកខ្ញីកិនឱ្យម៉ដ្ឋ យកខ្ញីម៉ដ្ឋ ២
ស្រាបព្រាកាហ្វេ ដាក់ក្នុងកន្រ្តង សង្កត់យកទឹក រួចយកទឹកខ្ញី លាយមួយជានឹងទឹកដែល
បានដំាទុកខាងលើ និងបន្ងែមទឹកឃ្មុំសុទ្ធ ១ស្លាបកាហ្វេ កូរចូលគ្នាឱ្យសព្វ ផឹកទឹកនេះ ឱ្យ
បាន ១កែវ ជារៀងរាល់ព្រឹក។
វិធីទី២៖ សូមយកម្ស៉ៅផ្លែស្ពឺ (Indian gooseberry powder) ២ស្លាបព្រាកាហ្វេ លាយជាមួយ
នឹងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ ទទួលទាន នៅពេលព្រឹក ជាការស្រេច។
វិធីទី៣៖ សូមយកទឹកឃ្មុំ ដាក់ទៅក្នុងកូនចានគោម ១ រួចវានៅក្រោមរន្ធច្រមុះរបស់លោក
អ្នក ស្រូប ដកដង្ហើមចេញចូលមួយៗ នឹងជួយសម្អាតខ្យល់ដង្ហើម នៅខាងក្នុងឱ្យបានស្អាត
និងជួយឱ្យលោកអ្នកដកដង្ហើមបានស្រួល៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda