កាលពីពេលថ្មីៗនេះ ប៉ាណូ បង្ហាញរូបភាពអាក្រាតមួយផ្ទាំង កំពុងត្រូវបានអ្នកស្រុក សម្តែង
ការរិះគន់យ៉ាងខ្លាំងថា ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងប្រពៃណីជាតិខ្មែរ។ ប៉ាណូមួយផ្ទាំងនេះ
គឺត្រូវបានគេតាំងនៅមុខភោជនីយដ្ឋានមួយយីហោ The A.set Pub & Restaurant ក្បែរមាត់
អូរព្រំដែនក្នុងទឹកដីកាស៊ីណូហ្គោលដឹនក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត
ក្រុងប៉ោយប៉ែត។ អ្នកស្រុកដែលធ្វើដំណើរកាត់មុខភោជនីយដ្ឋាននោះ ខណៈក្រឡេកឃើញ
ប៉ាណូមួយផ្ទាំងនេះ នាំគ្នាភ្ញាក់ផ្អើលដោយនិយាយថា �ម៉េចក៏ដល់ថ្នាក់នឹងក្នុងទឹកដីខ្មែរសោះ
� ។

ប៉ាណូដែលគេតាំងមុខភោជនីយដ្ឋាននេះរូបភាពមួយកំណាត់លើ គឺអាក្រាត ហើយលើ
ប៉ាណូនោះមានតែភាសាអង់គ្លេស និងភាសាថៃពុំមានភាសាខ្មែរទេ។ តាមប្រភពព័ត៌មាន
របស់កោះសន្តិភាព បានឲ្យដឹងថា លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត និយាយថា
ការងារនេះអាជ្ញាធរបានចេញលិខិតអប់រំ២ទៅ៣ដង ហើយលោកថាបញ្ហានេះលោកនឹង
ពិភាក្សាជាមួយខាងក្រសួងទេសចរណ៍បន្តទៀត។
