CamNews

ព័ត៌មានអន្តរជាតិ 

ជប៉ុនប្រារព្ធខួប រំលឹកវិញ្ញាណក្ខ័ន្ធលើកទី ៦៨ នៃការទម្លាក់​គ្រាប់បែក អាតូមិច (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរ
ទេស huffingtonpost ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ បាន
គូសបញ្ជាក់អោយដឹងថា នៅប្រទេសជប៉ុនឯណោះវិញពោលគឺនៅក្នុងទីក្រុង ​Hiroshima
តែម្តង ក្រុមមនុស្សប្រមាណជាង៥០,០០០នាក់ បានមកប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករនា
ឱកាសចូល​រួម​រំលឹក​ខួប​លើក​ទី​៦៨ ​​​នៅ​​ក្នុង​សួន​សន្តិភាព​ទីក្រុង ​Hiroshima  ​កាលពីព្រឹក
ថ្ងៃអង្ការម្សិលមិញនេះ ដើម្បី​រំលឹក​ដល់​ជនរងគ្រោះ​ដែល​បាន​​បាត់បង់ជីវិត​ដោយ​សារ​ការ​
ទម្លាក់​ គ្រាប់បែក​នុយក្លេអ៊ែរ​​ដោយ​​អាមេរិក​កាលពីថ្ងៃទី ៦ ខែ ៨​ ឆ្នាំ​១៩៤៥​​​​។ ​អ្នក​រស់រាន​
មាន​ជីវិត​ពី​​សម័យ​នោះ​​  សាច់ញាតិ  មន្ត្រី​រដ្ឋាភិបាល​ និង ​ប្រតិភូ​បរទេស ​​បាន​​ស្មឹងស្មាធិ៍​
ដោយ​ឈរ​ស្ងៀមស្ងាត់​នៅ​វេលា​ម៉ោង ​៨:១៥​នាទី​ព្រឹក​​ម៉ោង​ក្នុងស្រុក ​​​ដើម្បី​​​​រំលឹក​ដល់​ជន
​រងគ្រោះ​​​​ដែល​បាន​ស្លាប់​ដោយសារ​សោកនាដ​កម្ម​ ដ៏​ធ្ងន់ធ្ងរ​ជា​ប្រវត្តិសាស្រ្ត​​នេះ។

គួររំឭកផងដែរថា ទីក្រុង​​​​  Hiroshima  ​ដែល​ពោរពេញ​ដោយ​ភាព​រីកចម្រើន​មួយ​ កាល​ពី
​៦៨​ឆ្នាំមុន     បាន​​​ក្លាយ​ជា​ផេះ ​ក្នុង​មួយ​ប្រ​ព្រិច​ភ្នែក​ បន្ទាប់​ពី​​​អាមេរិក​បាន​ប្រើ​យន្តហោះ​​
ឈ្មោះ​ថា Enola Gay ​  ទៅ​ទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ​​ឈ្មោះ​ថា ​ Little Boy​  នៅ​ថ្ងៃ​ទី ​៦
​ ខែ​សីហា ​ឆ្នាំ​១៩៤៥   ​​។ មនុស្ស​  ១៤០.០០០​នាក់​​បាន​ស្លាប់​​​ជាបន្តបន្ទាប់ ​​មុន​ខែ​ធ្នូ​​ ឆ្នាំ​
១៩៤៥​  ហើយ ​៣​ ថ្ងៃក្រោយ​មក​ គឺ​នៅ​ថ្ងៃ​ទី​៩​សីហា​​ឆ្នាំ​ដដែល​នេះ  អាមេរិក​បាន​ទម្លាក់
គ្រាប់បែក​នុយក្លេអ៊ែរ​ដែល​មាន​ឈ្មោះ​ថា  ​Fat Man ជា​លើកទី២​   នៅ​ទីក្រុង​ Nagasaki
បន្ថែម​ទៀត ។  ការ​ទម្លាក់​គ្រាប់​របស់​អាមេរិក​​នៅ​ពេល​នោះ  បាន​បញ្ចប់​មហិច្ឆតា​របស់​
ជប៉ុន​ក្នុង​ការ​ដណ្ដើម​កាន់កាប់​ទឹកដី​​ជា​ច្រើន      ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងអស់ ​ ពោល​គឺ​
ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២។

លើសពីនេះទៅទៀត     ប្រភពសារព័ត៌មានដដែល  ក៏បានអះអាងបន្ថែមផងដែរថា នា
ឱកាសនៃការប្រារព្ធខួបលើកទី  ៦៨  នៃការទម្លាក់គ្រាប់បែកលើកនេះ  គេក៏ឃើញមាន
លោកនាយករដ្ឋមន្រ្តីប្រទេសនេះ Shinzo Abe ចូលរួមជាអធិបតីភាពផងដែរ។ នៅ​ក្នុង
​​ពិធី​រំលឹក​ខួប​នេះ   មន្ត្រី​របស់​ជប៉ុន​ក៏​បាន​​លើកឡើង​ដែរ​ថា  ​រដ្ឋាភិបាល​របស់​ខ្លួន​នឹង​ប្ដេ
ជ្ញា​គ្រប់​បែប​យ៉ាង​ដើម្បី​ពង្រឹង​វិស័យ​​ ការពារ​ជាតិ​​​​ឡើងវិញ  ស្រប​ពេល​​​ដែល​ទីក្រុង​តូក្យូ
​កំពុង​មាន​​ស្ថានការណ៍​តានតឹង​លើ​ជម្លោះ​ដែន ​  កោះ​ជា​មួយ​កូរ៉េខាងត្បូង  និង​ជាពិសេ
ស​ជា​មួយ​នឹង​មហាយក្ស​សេដ្ឋកិច្ច​ចិន​ក្នុង​រយៈ​ពេល​ចុងក្រោយ​ នេះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារម្សិលមិញនេះ នៅឯប្រទេសជប៉ុនមានព្រឹត្តិការណ៍
ប្រវត្តិសាស្រ្តពីរបានកើតឡើងព្រមគ្នា ក្នុងនោះ រួមមានការរំលឹកខួប ក៏ដូចជារំលឹកវិញ្ញា
នក្ខ័ន្ធលើក ៦៨ នៃការទម្លាក់គ្រាប់បែក និងមួយផ្សេងទៀត ជប៉ុនបានដាក់តាំងបង្ហាញ
កប៉ាល់ចំបាំងដ៏ធំជាងគេបំផុតក្នុងទំព័រប្រវត្តិសាស្រ្តរបស់ខ្លួនចាប់តាំងពីបញ្ចប់សង្រ្គាម
លោកលើកទី ២ (ចុចទីនេះ ដើម្បីអានអត្ថបទដើម)

ដោយ ៖ រិទ្ធី
ប្រភព ៖ huffingtonpost


Tags: Atomic Bombing World war II Hiroshima 68 annivesary japan