កាលពីថ្ងៃទី ២៥ កុម្ភៈ NATO បានដកបុគ្គលិកទាំងអស់របស់ខ្លួនចេញពីក្រសួងនានារបស់
Afganistan បន្ទាប់ពីទីប្រឹក្សាពីររូបរបស់សម្ព័ន្ធយោធានេះ ត្រូវបានសម្លាប់នៅខាងក្នុងក្រសួង
មហាផ្ទៃ ខណៈដែលបាតុកម្មប្រឆាំងអាមេរិកកំពុងរាលដាលខ្លាំង ដោយសារតែការដុតគម្ពីរ
អ៊ីស្លាម Koran ។
បាតុករស្រែកជ័យឃោសន៍ប្រឆាំងអាមេរិក បន្ទាប់ពីករណីដុតគម្ពីរ Koran
មានប្រសាសន៍ជាមួយក្រុមអ្នកយកព័ត៌មានក្រោយពីការសម្រេចចិត្ដនេះ មេបញ្ជាការនៃកង
កម្លាំងជំនួយសន្ដិសុខអន្ដរជាតិ (ISAF) លោក John Allen បញ្ជាក់ថា ៖ "ដោយមូលហេតុសុវត្ថិ
ភាពរបស់បុគ្គលិក NATO ខ្ញុំបានសម្រេចចិត្តដកបុគ្គលិក ISAF ទាំងអស់ចេញពីក្រសួងនានា
របស់ Afganistan"។
សេតវិមានបានបង្ហាញពីការស្វាគមន៍ និងអំពាវនាវអោយមានការស្ងប់ស្ងាត់។ ប្រទេសអង់
គ្លេសក៏បានសម្រេចចិត្តបិទទ្វារស្ថានទូងរបស់ខ្លួននៅ Afganistan និងបានដកបុគ្គលិកផ្នែក
ប្រឹក្សាទាំងអស់ចេញពីក្រុង Kabul ។
ការសម្រេចចិត្តខាងលើត្រូវបានធ្វើឡើងបន្ទាប់ពី ទីប្រឹក្សាអាមេរិកពីររូបត្រូវបានសម្លាប់
ភ្លាមៗ ខណៈដែលកំពុងធ្វើការនៅក្នុងការិយាល័យនៃក្រសួងមហាផ្ទៃ Afganistan នៅរដ្ឋធានី
Kabul ។
កងប្រដាប់អាវុធ Taliban បានប្រកាសពីការទទួលខុសត្រូវចំពោះបញ្ហានេះ ប៉ុន្ដែក៏បាន
អោយដឹងថា ពួកគេបានបាញ់សម្លាប់ដល់ទៅ ៤នាក់ឯណោះ។
នៅលើគេហទំព័ររបស់កងប្រដាប់អាវុធ Taliban ក្រុមនេះបានអោយដឹងថា ៖ "ទាហានក្លាហាន
Abdull Rahman បានសម្លាប់ទីប្រឹក្សា ៤រូប ដែលទាក់ទិននឹងការដុតគម្ពីរ Koran នៅមូលដ្ឋាន
ទ័ពអាមេរិក"។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាតុកម្មនៅក្នុងថ្ងៃទី ២៦ កុម្ភៈបានទាក់ទាញ
អ្នកចូលរួមច្រើនជាងពេលណាៗទាំងអស់។ ក្រុមបាតុករនៅខេត្ត Kunduz ភាគខាងជើង
ឆៀងខាងកើតរបស់ Afganistan បានឡោមព័ទ្ធ និងវាយប្រហារទៅលើតំបន់រស់នៅរបស់
បុគ្គលិកអង្គការសហប្រជាជាតិនៅមុនពេលត្រូវនគរបាលធ្វើអន្ដរាគមន៍។ បាតុកម្មនេះបាន
សម្លាប់មនុស្ស ៥នាក់ ដែលបានបង្កើនចំនួននៃនាក់ស្លាប់ឡើងដល់ ៣០នាក់ចាប់តាំងពី
បាតុកម្មបានកើតឡើង។
នៅចំពោះមុខភាពតានតឹងនេះ ប្រធានាធិបតិ Afganistan លោក Hamid Karzai បានអំពាវនាវ
អោយមានការអត់ធ្មត់រវាងកងរក្សាសន្ដិសុខ និងក្រុមបាតុករ ទន្ទឹមនឹងនេះរដ្ឋាភិបាលក៏កំពុង
ជំរុញអោយអាមេរិក "ប្រញាប់កាត់ទោសអ្នកដែលពាក់ព័ន្ធនឹងការដុតគម្ពីរ Koran"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP