Mary Kay Beckman ស្រ្តីម្នាក់រស់នៅទីក្រុង Las Vegas សហរដ្ឋអាមេរិកបានប្ដឹងគេហទំព័រស្វែង
រកគូស្នេហ៍ Match.com ទាមទារសំណង ១០ លានដុល្លាដែលបានផ្សំផ្គុំនាងជាមួយនឹងឃាតករ
សម្លាប់មនុស្សដែលព្យាយាមសម្លាប់នាងដោយចាក់នាងជាង ១០ កាំបិតហើយបានទុកនាងឱ្យរង់
ចាំការស្លាប់ក្នុងកន្លែងដាក់រថយន្ត។
ហេតុការណ៍នេះបានកើតឡើងកាលពីខែមករាឆ្នាំ ២០១១ ដែលជាសំណាងល្អនារីរងគ្រោះបាន
រស់រានមានជីវិត ហើយជនបង្កហេតុឈ្មោះ Wade Mitchell Ridley វ័យ ៥៤ ឆ្នាំត្រូវបានគេចាប់ខ្លួន
បានហើយដាក់ទោសឱ្យជាប់ពន្ធនាគារ ៧០ ឆ្នាំ ប៉ុន្តែគេបានស្លាប់ក្នុងពន្ធនាគារកាលពីប៉ុន្មានខែមុន
នេះ។
ហើយកាលពីពេលថ្មីៗនេះជនរងគ្រោះបានដាក់ពាក្យបណ្ដឹងប្ដឹងគេហទំព័រស្វែងរកគូស្នេហាគឺគេ
ហទំព័រ Match.com ទាមទារ ១០ លានដុល្លាព្រោះតែនាងបានរងគ្រោះព្រោះគេហទំព័រនេះផ្សំផ្គុំ
ឱ្យស្គាល់ឃាតករ ហើយបានណាត់ជួបឃាតករក្នុងថ្ងៃកើតហេតុ៕
ដោយ៖ ផានិត
ប្រភពពី៖ Bussinessinsider