អ្នកបោះឆ្នោតស៊ីរី ប្រមាណជិត ៩០% ព្រមទទួលយករដ្ឋធម្មនុញថ្មីដែលត្រូវបានលើក
ឡើងបន្ទាប់ពីរយៈពេល ១១ខែដែលប្រទេសនេះស្ថិតក្នុងបាតុកម្មប្រឆាំងរបបបច្ចុប្បន្ន។
បោះឆ្នោតធ្វើប្រជាមតិនៅស៊ីរី
កាលពីថ្ងៃទី ២៧កុម្ភៈកន្លងទៅ រដ្ឋមន្ដ្រីនៃក្រសួងមហាផ្ទៃស៊ីរី លោក Mohammed al-Shaar
បានប្រកាសលទ្ធផលនៃការស្ទង់មតិមួយ ស្ដីអំពីវិសោធនកម្មនៃច្បាប់រដ្ឋធម្មនុញថ្មី។
ថ្លែងនៅក្នុងសន្និសីទកែសែតមួយ លោក Mohammed al-Shaar បានអោយដឹងថា អ្នកបោះ
ឆ្នោត ៥៧,៤%ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់បោះឆ្នោតបានចូលរួមក្នុងការធ្វើប្រជា
មតិកាលពីថ្ងៃទី ២៦ កុម្ភៈ។
ក្នុងចំណោមប្រជាជន ៨,៣៧៦នាក់ដែលមានសិទ្ធិបោះឆ្នោត គឺមាន ៨៩,៤% បានយល់
ព្រមទទួលយកច្បាប់រដ្ឋធម្មនុញថ្មី ខណៈដែល ៩% ទៀតបដិសេធ។
លោករដ្ឋមន្ដ្រីបានថ្លែងថា ៖"ប្រជាជនជាច្រើនបានចូលរួមបោះឆ្នោតក្នុងការធ្វើប្រជាមតិនេះ
ដោយមិនអើពើដល់ការគំរាមពីក្រុមប្រដាប់អាវុធនៅក្នុងតំបន់មួយចំនួន"។
គួររំឮកថា កាលពីថ្ងៃទី ២៦កុម្ភៈ ស៊ីរីបានធ្វើការស្ទង់មតិមួយស្ដីអំពីសេចក្ដីព្រាងនៃច្បាប់
រដ្ឋធម្មនុញថ្មី នៅក្នុងទីតាំងបោះឆ្នោតចំនួន ១៤.០០០កន្លែងនៅទូទាំងប្រទេស។
ច្បាប់រដ្ឋធម្មនុញថ្មីនេះនឹងបញ្ចប់ការដឹកនាំរយៈពេល ៥ទសវត្សរបស់បក្សសង្គម Ba'ath
ដោយការអនុញ្ញាតអោយមានពហុបក្ស និងកំណត់រយៈពេលនៃការកាន់កាប់តំណែង
ប្រធានាធិបតិអោយមកនៅត្រឹម ២អាណត្ដិ(៧ឆ្នាំ/អាណត្ដិ)។
មាត្រាទី ៤២នៃច្បាប់រដ្ឋធម្មនុញថ្មីនៃប្រទេសស៊ីរីបានចែងថា ប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញ
មតិរបស់ខ្លួនដោយសេរី និងអាចធ្វើបាតុកម្មដោយសន្ដិវិធី។
កាលពីមុននេះ Damascus បានសន្យាថា នឹងធ្វើការបោះឆ្នោតសភាក្នុងរយៈពេល ៣ខែ
ប្រសិនប្រជាជនគាំទ្រចំពោះធម្មនុញថ្មីនេះ។
វិសោធនកម្មនៃច្បាប់រដ្ឋធម្មនុញនេះ គឺជាផ្នែកមួយនៃគម្រោងកែប្រែដែលលោកប្រធានា
ធិបតិ Bashar al-Assad បានសន្យា៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ PressTV/GD