ព័ត៌មានអន្តរជាតិ ៖ កាលពីថ្ងៃចន្ទ ម្សិលមិញនេះ រដ្ឋមន្ត្រីការបរទេសចិន បានជំរុញឲ្យ សហរដ្ឋអាម៉េ រិក ជួយរារាំងការ លក់អាវុធ ទៅឲ្យកោះតៃវ៉ាន់ ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាល ពីរាត្រីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ថា ព្រឹទ្ធសភាសហរដ្ឋ អាម៉េរិក បានអនុម័ត លើច្បាប់អនុញ្ញាត ដោយ ប្រធានាធិបតី ដើម្បីលក់នាវាចម្បាំង Perry ទៅឲ្យកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ខាងមុខ ។
លោក Hong Lei អ្នកនាំពាក្យមួយរូប មកពីក្រសួងការបរទេសចិន បានមានប្រសាសន៍ត្រួសៗ នៅ ក្នុងសន្និសីទសារព័ត៌មានមួយថា ចិន ក្នុង នាមប្រទេសចិន សូមស្នើដល់ព្រឹទ្ធសភា ដែលជាតំណាង សហរដ្ឋអាម៉េរិក ការលក់អាវុធដល់កោះតៃវ៉ាន់ ព្រោះជាកិច្ចការ មួយផ្ទៃក្នុងរបស់ចិន តែប៉ុណ្ណោះ ។
លោក Hong បានបញ្ជាក់ថា យោង តាមកិច្ច ព្រមព្រៀង ហត្ថលេខី ជាត្រីភាគី ដែលមានសហរដ្ឋ អាម៉េរិក ចូលរួមកាលពីឆ្នាំ១៩៨២ សហរដ្ឋអាម៉េរិក បាន ស ម្រេចកាត់បន្ថយការ លក់អាវុធសម្រាប់ វិស័យ យោធាទៅឲ្យកោះតៃវ៉ាន់រួចហើយ ។
លោក Hong បានបន្ថែមថា សហរដ្ឋអាម៉េរិក គូួរតែបញ្ឈប់ នូវការចេញច្បាប់អនុញ្ញត ហើយអាជ្ញាធរ គួរ តែវាស់វែង នូវផលប៉ះពាល់ លើរារាំង ការកិច្ចការនេះ ដើម្បីចៀសវាងកុំឲ្យប៉ះពាល់ ដល់ចំណង មិត្ត ភាពល្អរវាងចិន និងសហរដ្ឋអាម៉េរិក ៕
ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ និង ហ្គូហ្គល