CamNews

អ្នកភូមិរាប់រយនាក់ ដេញចាប់ និងដុតសត្វស្វា ១ក្បាល ឱ្យរងរបួសធ្ងន់

ឥណ្ឌូនេស៊ី៖ មានអ្នកភូមិជាច្រើននាក់ បាននាំគ្នាដេញចាប់សត្វស្វាដ៏ធំមួយ និងព្យាយាម
បណ្តេញវា  ចេញឆ្ញាយពីភូមិមួយ  នៅភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ
សប្តាហ៍មុន។

យោងតាមអ្នកភូមិម្នាក់  បានឱ្យដឹងថា  យើងបានព្យាយាមដេញចាប់សត្វស្វានោះ  ប៉ុន្តែវា
បានរត់ឡើង ដើមដូង  បន្ទាប់មក អ្នកភូមិក៏បាន ដុតភ្លើងលើដើមដូងនោះ  បង្កើតជាផ្សែង
ដើម្បីឱ្យវាចុះមកក្រោមដីវិញ   តែចៃដន្យ បានធ្វើឱ្យសត្វស្វានោះ  រលាកភ្លើង និងរងរបួស
ធ្ងន់ ហើយក៏បានធ្លាក់មកលើដី។

មូលហេតុ  ដែលអ្នកភូមិជាច្រើន បាននាំគ្នាដេញចាប់សត្វនេះ  គឺបណ្តាលមកពី វាតែងតែ
ទៅរំខាន  អុកឡុកអ្នកភូមិ និងជាពិសេស វាបានបំផ្លាញដំណាំសាវម៉ៅ  និងដំណាំហូបផ្លែ
ជាច្រើនទៀតរបស់អ្នកភូមិ៕

ដោយ៖ វណ្ណៈ
ប្រភព៖ dailymail


Tags: IndonesiaIndonesian villagers accidentally burn orangutan they were trying to smoke out of fruit tr