CamNews

ម៉ូតូ 

ម៉ូតូKawasaki KX ត្រូវបានUpgradeថ្មី

ក្រៅពីការផ្លាស់ប្តូរម៉ាស៊ីនមួយចំនួន ចំនុចដែលគួរចាប់អារម្មណ៏បំផុតរបស់ម៉ូតូKX 450F
ផលិតផល
របស់ស៊េរីKX នោះគឺ ប្រព័ន្ធបន្ថយកំលាំងឧស្ម័ន។

Kawasaki ទើបតែបង្ហាញចេញនូរVersion Upgrade របស់ស៊េរីម៉ូតូKX។ ទាំងពីរmodel 250F និង
450F សុទ្ធតែមានការផ្លាស់ប្តូរ ប៉ុន្តែក៏មានការតំឡើងតំលៃដោយសារការបំពាក់នូវបំពង់ឧស្ម័ននៅ
លើmodel 450F។

Kawasaki KX 450F 2013 ត្រូវបានបំពាក់ដោយបំពង់ឧស្ម័នKayaba ដែលប្រើប្រាស់ឧស្ម័នដូចជា
ហ្គាសដែរ។ ក្រុមហ៊ុនផលិតម៉ូតូជប៉ុនបានឲដឹងថា ការប្រើប្រាស់បំពង់ឧស្ម័នថ្មីនេះ បានជួយឲម៉ូតូ
ងាយស្រួលបត់បែនជាងមុន បន្ថយការកកិត ហើយបានបន្ថយទំងន់បានជិត1 kgបើប្រៀបនឹងស៊េរី
មុន។ ការUpgradeម៉ាស៊ីន បានធ្វើឲKX 450F ខ្លាំងនិងរត់ស្រួលជាងមុន កន្លែងអង្គុយត្រូវបាន
ខិតមកមុខប្រហែល20 mm.។
ក្នុងពេលនោះ Version 250F ក៏បានធ្វើការUpgradeនូវបំពង់Showa ធំថ្មី។ តំលៃលក់របស់វាប្រហែល
7.600 USD ក្នុងពេលដែលKX 450F ត្រូវបានលក់ក្នុងតំលៃប្រហែល8.700 USD៕

ដោយ៖ nano
ប្រភព៖ zing



Tags: KX 450F motor vehicle