ម៉ូតូ របស់ Suzuki ត្រូវបានបំពាក់ឡូហ្គូ Ferrari មានភ្លើងហ្វ្លាស LED , ផ្ទាំងបញ្ជាមានសញ្ញា
Ferrari និងកង់ Lexan ដែលមានតម្លៃ ១០.០០០ដុល្លារ។
![](/FileManager/Articles/mce/2012/2/28/8240-6af90810-3298-4b4a-8292-f0dc349fdd54.jpg)
ពេលបានឃើញម៉ូតូនេះ មនុស្សភាគច្រើនយល់ថា វាជាផលិតផលមួយដែលត្រូវបានបង្កើត
ឡើងដោយក្រុមហ៊ុនម៉ូតូ Ferrari របស់អ៊ីតាលី និង Suzuki ប៉ុន្ដែតាមការពិត វាគ្រាន់តែជា
ម៉ូតូមួយគ្រឿងដែលត្រូវបានគេបង្កើតឡើងតាមគំនិតឯកជនតែប៉ុណ្ណោះ។
ម្ចាស់របស់ម៉ូតូនេះគឺលោគ Carlos del Cid គឺជាអ្នកចូលចិត្តប្រើប្រាស់ផលិតផលរបស់ក្រុម
ហ៊ុន Ferrari។ លោក Carlos del Cid ថ្លែងថា ៖ "Ferrari គឺជាម៉ូតូដែលខ្ញុំចូលចិត្ដ ខណៈដែល
Suzuki Hayabusa គឺជាម៉ូតូដែលមានអំណាចបំផុតក្នុងទីផ្សារបច្ចុប្បន្ន" ។ ដូច្នេះ គាត់ក៏បាន
បង្កើតការរួមផ្សំនេះឡើង។
![](/FileManager/Articles/mce/2012/2/28/8240-4af3b7e2-a8b3-4e4a-9ecf-3cf3772cdc61.jpg)
ដោយមានគំនិតនេះ Carlos del Cid បានធ្វើដំណើរទៅកាន់ក្រុមហ៊ុន Extreme Kreations
(អាមេរិក) ភ្លាមនោះ ក្រុមហ៊ុននេះក៏បានចាប់ផ្ដើមធ្វើតាមគំនិតរបស់គាត់។
ម៉ូតូនេះត្រូវបានបង្កើតឡើងដោយការរួមផ្សំរវាង Ferrari និង Suzuki Hayabusa ។
![](/FileManager/Articles/mce/2012/2/28/8240-24685e27-8967-4198-b199-6d00d7dc146f.jpg)
ដើម្បីធានាអោយបានល្អបំផុតសម្រាប់កំពូលម៉ូតូរបស់ខ្លួន លោក Carlos del Cid បានស្នើ
អោយមានការប្រុងប្រយ័ត្នតាំងពីចំណុចតូចបំផុត ដូចជា ប៊ូឡុង ហ្វ្រាំង។ល។ ប៉ុន្ដែ ចំណុច
សំខាន់របស់ម៉ូតូនេះគឺ កង់ Lexan ដែលមានតម្លៃ ១០.០០០ដុល្លារ។
ចំណុចមួយចំនួនដែលត្រូវបានកែប្រែរួមមាន បំពង់ផ្សែង Boz Brothers ត្រូវបានដាក់បាញ់
មកខាងស្ដាំ តម្រងប្រេងសាំង K&N និងសម្បកកង់ Avon ។
![](/FileManager/Articles/mce/2012/2/28/8240-dd16087c-9d72-4311-9079-3d1149089821.jpg)
ម៉ូតូនេះបំពាក់ដោយម៉ាស៊ីនចំនួន ៤ 1.340cc និងមានកម្លាំង ១៩៧សេះ អាចបង្កើនល្បឿន
ពី ០ទៅ ១០០គីឡូម៉ែត្រក្នុងរយៈពេល ២,៨វិនាទី។ ល្បឿនដែលត្រូវបានទទួលស្គាល់ដោយ
Suzuki Hayabusa គឺ ៣០៥ គីឡូម៉ែត្រ/ម៉ោង និងតម្លៃលក់របស់វាគឺ ១៣.០០០ដុល្លារ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ IFN